សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, December 1, 2016

លោកផែ​ សុវណ្ណារិទ្ធិអាចប្រឈមការស៊ើបអង្កេតមុនគេ ​ករណីធ្វើឲ្យបែកធ្លាយ​សារសន្ទនា រវាងធី​សុវណ្ណថា និង​ហ៊ុន ​ម៉ានិត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

នាង ធី សុវណ្ណថានិងសារឆ្លើយឆ្លងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលត្រូវបានគេ
ទម្លាយតាំងពីយប់ថ្ងៃ អង្គារ។ 

ដោយ​ កញ្ញា​ ប្រាក់​ ដាលីន
 
ក្រសួងការពារជាតិអះអាងថាខ្លួនកំពុងពិចារណាបើកការស៊ើបអង្កេតតែករណីសកម្មជនគំាទ្រ
គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចលោក ផែ សុវណ្ណារិទ្ធិ ដែលកំពុងរងការចោទថា
ជាអ្នកបានទម្លាយ ការជជែកគ្នាតាមហ្វេសប៊ុក(chat) រវាងធី សុវណ្ណថា និងឧត្តមសេនីយ៏
យោធា លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនស្តីពីការចាត់តាំង
ការធ្វើបាតុកម្មប្រឆាំងលោក​កឹម ​សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹងរឿងស្នេហា
កន្លងមក។
លោកឈុំ ​សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា មិនមានគម្រោងស៊ើបអង្កេតកិច្ច
សន្ទនារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ធីសុវណ្ណថានោះទេ ប៉ុន្តែថានឹងពិចារណាស៊ើប
អង្កេតសារសន្ទនាឆ្លើយឆ្លង (chat) រវាង ធី សុវណ្ណថា ទៅកាន់លោក ហ៊ុន ម៉ានិតដែលជាកូនប្រុស
លោកនាយករដ្ឋមន្ត្រី។
 លោក ផែ សុវណ្ណារិទ្ធមនុស្សស្និទ្ធរបស់នាងធី សុវណ្ណថាដែលត្រូវសង្ស័យថាជាអ្នកបញ្ចេញសារ
ឆ្លើយឆ្លងរវាងលោកហ៊ុន ម៉ានិតនិងធី សុវណ្ណថាកាលពីថ្ងៃអាទិត្យមុន
លោកបញ្ជាក់ថាក្រសួងការពារជាតិស៊ើបអង្កេតតែករណីពាក់ព័ន្ធជាមួយមន្ត្រីយោធាតែប៉ុណ្ណោះ។
តាមសារឆ្លើយឆ្លងគ្នារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេបញ្ចេញថ្មីៗនេះ គឺនាងតែងតែរាយការណ៍រាល់សកម្មភាពនានាប្រឆាំងនឹងលោក កឹម សុខា ទៅកាន់កូនប្រុសលោក ហ៊ុន សែន។
យ៉ាងណាក៏ដោយ ក្រោយពីទម្លាយសារនេះបានមួយថ្ងៃ គេបានទម្លាយសារថ្មីមួយទៀត ទាក់ទង
កិច្ចសន្ទនាលោក ហ៊ុន សែន ជាមួយ ធី សុវណ្ណថា ដោយថាមានការផ្តល់លុយ៦០ម៉ឺនដុល្លារឲ្យ ធី សុវណ្ណថា បន្ទាប់ពីនាងប្រាប់លោក ហ៊ុន សែន ថា «បើ សម រង្ស៊ី កឹម សុខា មិនបែកគ្នា ក៏សង្រ្គោះជាតិត្រូវបែកជា២ដែរ»
ធី សុវណ្ណថា ដែលធ្លាប់រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឥតសំចៃមាត់ ក្រោយមកបានងាក
ទៅគំាទ្របក្សកាន់អំណាចវិញ។ កញ្ញា ធី សុវណ្ណថា ធ្លាប់ធ្វើបាតុកម្មទាមទារឲ្យលោក កឹម សុខា ចុះចេញពីដំណែងអនុប្រធានទី១នៃរដ្ឋសភា និងករណីមួយទៀតប្តឹងលោក កឹម សុខា ថាបាន
បរិហារិហាកេរ្តិ៍ រូបនាងពាក់ព័ន្ធនឹងសំណុំរឿងដែលគេចោទថា លោក មានសេ្នហាលួចលាក់ជា
មួយនាង ខុម ចាន់តារាទី ហៅស្រីមុំផងដែរ។
តាមសារឆ្លើយឆ្លងគ្នារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេបញ្ចេញថ្មីៗនេះ គឺនាងតែងតែរាយការណ៍រាល់សកម្មភាពនានាប្រឆាំងនឹងលោក កឹម សុខា ទៅកាន់កូនប្រុសទី២របស់លោក ហ៊ុន សែន។ សារមានខ្លឹមសារថា៖ «បងនិត រសៀល
ម៉ោង៣ ក្រុមខ្ញុំដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆំាងអំពើពុករលួយទាក់ទងនឹងករណីលោក កឹម សុខា ទិញផ្ទះនិងដីឲ្យប្រពន្ធចុង។ ស្អែកនេះក្រុមខ្ញុំទៅស្វាគមន៍លោក កឹម សុខា នៅពោធិ៍សាត់
ទៀតហើយ! បងស្រីមុំសារភាពហើយ បានរង្វាន់អីឲ្យខ្ញុំ? បងនិត ថ្ងៃអង្គារម៉ោងពីររសៀល ខ្ញុំហែរ
ក្បួនពីUNទៅបក្សសង្គ្រោះជាតិ ចេញពីសង្គ្រោះជាតិទៅផ្ទះ កឹម សុខា និងសុំកម្លាំងយុវជនបង៥០
នាក់ជិះម៉ូតូហែក្បួន។ លោក ម៉ានិតឆ្លើយថា បងអត់ឲ្យពួកគាត់ចូលរួមទេ មិនចង់ឲ្យបែកការទេ កម្លាំងបងរក្សាទុកទាល់តែពេលចំាបាច់បានប្រើគាត់»។ លើសពីនេះទៀត លោក ហ៊ុន ម៉ានិត បានសន្យាជាមួយ ធី សុវណ្ណថា នឹងប៉ាវបាយហាងនៅភ្នំពេញ ពេលធ្វើការងារបានជោគជ័យ។
ក្នុងសារនោះ ធី សុវណ្ណថា ក៏បានទាមទាររង្វាន់លើកទឹកចិត្តពី លោក ហ៊ុន ម៉ានិត បន្ទាប់ពីនាង
ធ្វើកិច្ចការនេះ។បើតាមសារដែលសន្ទនាតាំងអំឡុងខែកុម្ភៈដល់ខែវិច្ឆិកានេះ ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត ក៏បាននិយាយពីឈ្មោះស្រីមុំ ដែលទៅពឹងសមាគមអាហុកផងដែរ៖ «ខ្ញុំគិតថា ស្រីមុំទៅអាដហុក គឺបញ្ជា កឹម សុខា ជាអ្នកឲ្យទៅ ដើម្បីចេញមុខបដិសេធ ហើយខ្ញុំ
គិតថាស្រីមុំអាចគ្រោះថ្នាក់ ពូអាចសង្កេតមើលតាមដានបានទេ ខ្ញុំគិតថាគំនិត កឹម សុខា ចង់ឲ្យ
ម្នាក់ហ្នឹង(ស្រីមុំ)បដិសេធ ហើយចង់ទម្លាក់កំហុសលើខាងរដ្ឋាភិបាលវិញ»
រីឯលោក ហ៊ុន ម៉ានិត បានឆ្លើយដូចនេះថា៖ «បាទ! អត់អីទេ ឲ្យគេជួយមើល ប៉ុន្តែបើវាយតម្លៃ
ទៅអត់ជាបញ្ហាអីដែរទេ»
លោក ហ៊ុន ម៉ានិត បានឆ្លើយតបទៅ ធី សុវណ្ណថា រឿងរៀបបាតុកម្មប្រឆំាងលោក កឹម សុខា ទៀតថា៖ «ត្រឹមត្រូវរៀបចំបានល្អ ម្តងហ្នឹងដាក់មេក្រូប្រដោយ[បណ្តោយ]ទៅ ឆាឆៅ សុំទាល់តែ
បានចម្លើយមើស មែនឬក៏មិនមែន»
ទោះជាបែបនេះក្តី មិនទាន់មានអ្នកកាសែតណាម្នាក់ អាចសុំការបំភ្លឺបន្ថែមពី ធី សុវណ្ណថា លោក ហ៊ុន ម៉ានិត និងលោក ផែ សុវណ្ណារិទ្ធិបាននៅឡើយទេ ជុំវិញព័ត៌មាននៅលើបណ្តាញសង្គមនោះ៕

 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger