សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, December 2, 2016

នាយករដ្ឋមន្ត្រីច្រានចោលផែនការរបស់ចៅហ្វាយក្រុង ​ទប់ស្កាត់ការនាំចូល​រថយន្តជជុះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន

ដោយ​ កញ្ញា​ សុខ​ ឆេង​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលផែនការរបស់អភិបាលរាជធានីភ្នំពេញដែលចង់
ទប់ស្កាត់ការនាំចូលរថយន្តប្រើប្រាស់រួចឬរថយន្តជជុះយកមកលក់ឲ្យប្រជាពលរដ្ឋក្រីក្រនោះ។
លោក​អភិបាលរាជធានី​ប៉ា​​ សុជាតិរង្សកាលពីម្សិលមិញបានលើកឡើងវិធានការនេះដោយអះអាង
ថាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៏នៅក្នុងរាជធានីភ្នំពេញដែលពេលនេះមានរថយន្តចំនួន
៤០ម៉ឺនគ្រឿងកំពុងចរាចរលើដងផ្លូវនានា។

ឆ្លើយតបនឹងការលើកឡើងពីគោលការណ៏នេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ​សែនបានបញ្ជាក់​ជូន​សាធារណជន​ថា រដ្ឋាភិបាល​ពុំ​មាន​វិធានការ​ចំពោះ​ការ​នាំ​ចូល និង​ការ​ប្រើប្រាស់​រថយន្ត​ដែល​គេ​ប្រើប្រាស់​រួច ឬ​ហៅ​ថា​រថយន្ត​ជជុះ​នោះ​ទេ។ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ក្រោយ​ពី​មាន​សំណើ​សុំ​ឲ្យ​រដ្ឋាភិបាល ទប់ស្កាត់​ការ​នាំ​ចូល​ឡាន​ជជុះ និង​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួនធំ​អំពី​វិធានការថ្មីនេះរបស់
សាលារាជធានីភ្នំពេញ។
លោក ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា ខ្ញុំ​មិន​យល់ស្រប​ជាមួយ​នឹង​សំណើ​នេះ​ទេ ហើយ​ខ្ញុំ​ថែម​ទាំង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ឲ្យ​ខំ​រក​ប្រាក់​ទិញ​ឡាន​ជិះ ប៉ុន្តែ​ខ្ញុំ​សូម​កុំ​ឲ្យ​មាន​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ និង​សូម​ឲ្យ​មាន​ការ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា
 


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger