សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, December 2, 2016

ព្រះមហាក្សត្រលើកលែងទោសលោកកឹម ​សុខាតាម ​សំណើលោកហ៊ុន​ សែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខាថ្លែងទៅកាន់អ្នកគាំទ្រនៅមុខស្នាក់ការបក្សកណ្តាលកន្លងមក


ដោយ ​លោក ​ជា​ វិបុល

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិត្រូវបានព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី ឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យមួយ សម្រេចលើកលែងទោស តបតាមការ
ស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃទី២ខែធ្នូនេះ។
ខ្លឹមសារព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា «សម្រេចលើកលែងទោស លោក កឹម សុខា អាយុ៦៣ឆ្នាំ ដែលតុលាការសម្រេចឲ្យជាប់ពន្ធនាគារតាមអំណាចសាលដីកាព្រហ្មទណ្ឌ
ចុះថ្ងៃទី៤ ខែ១១ ឆ្នាំ២០១៦ របស់សាលាឧទ្ធរណ៍»
ព្រះរាជក្រឹត្យរបស់ព្រះហាក្សត្រឡាយព្រះហត្ថលេខានៅថ្ងៃទី២ធ្នូនេះ គឺចំថ្ងៃតែមួយដែលលិខិត
របស់នាយករដ្ឋមន្ត្រី ស្នើឲ្យលើកលែងទោសលោក កឹម សុខា ក៏ចុះហត្ថលេខានៅថ្ងៃទី២នេះដែរ។ ចំណែកលិខិតរបស់លោក កឹម សុខា ស្នើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែនអន្តរាគមន៍ស្នើទៅព្រះមហា
ក្សត្រនោះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ខែធ្នូ ម្សិលមិញ។
ទោះជាយ៉ាងណា កន្លងមក គណបក្សសង្គ្រោះជាតិ អ្នកគាំទ្រគណបក្សនេះ រួមទាំងលោក កឹម សុខា ផ្ទាល់បញ្ជាក់ថា រូបលោកមិនមានទោសទេ ហើយអ្វីដែលមានការចោទប្រកាន់លើរូបលោក
នោះ គឺគ្រាន់តែជាហេតុផលនយោបាយ ដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ចង់រំលាយគណបក្សប្រឆាំងនេះតែប៉ុណ្ណោះ។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យ
ជាប់ពន្ធនាគារ៥ខែនិងពិន័យប្រាក់៨០ម៉ឺនរៀល ពីបទបដិសេធចូលខ្លួនក្នុងនាមជាសាក្សីទាក់
ទងសំណុំរឿងដែលគេចោទថាលោកមានស្នេហាលួចលាក់ជាមួយនាង​ខុម​ចាន់តារាទី​ហៅ​ស្រីមុំ។ លោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការគណបក្សអស់រយៈពេលច្រើនខែមកហើយ បន្ទាប់
ពីអាជ្ញាធរប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេចកាលពីថ្ងៃទី២៦ ខែឧសភាកន្លងមក។
លោក កឹម សុខាមិនទាន់មានយោបល់អ្វីពីការលើកលែងទោសរបស់ព្រះមហាក្សត្រតាមសំណើ
របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅឡើយទេ។
ការសម្រេចលើកលែងទោសរបស់លោកនាយករដ្ឋមន្ត្រីនេះ គឺបន្ទាប់ពីបែកធ្លាយនូវសារឆ្លើយឆ្លង
រវាង ធី សុវណ្ណថានិងលោក ហ៊ុន ម៉ានិត​ព្រមទាំងលោកហ៊ុន សែនបែកធ្លាយកាលពីថ្ងៃ​ អាទិត្យ និង
ថ្ងៃ អង្គារកន្លងមកនេះ៕ 


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger