សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, December 2, 2016

លោក​ធន់ ​សារ៉ាយទទួលពានរង្វាន់ផ្នែកសិទ្ធិមនុស្ស​និង និតីរដ្ឋពីបារាំង-អាល្លឺម៉ង់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក​ ធន់ សារ៉ាយប្រធានសមាគមសិទ្ធិមនុស្សអាដហុក


ដោយ ​កញ្ញា​ប្រាក់​ ដាលីន

លោក ធន់ សារ៉ាយ ប្រធានសមាគមអាដហុក (ADHOC)បានទទួលពានរង្វាន់បារាំង-អាល្លឺម៉ង់ ផ្នែកសិទ្ធិមនុស្ស និងនិតីរដ្ឋដែលត្រូវបានប្រារព្ធធ្វើជាលើកទី១នៅឆ្នាំ ២០១៦នេះ។
លោក​ធន់​សារ៉ាយស្ថិតក្នុងចំណោមជ័យលាភី១៦រូបដែលទទួលបានពានរង្វាន់ផ្នែកសិទ្ធិមនុស្ស និងនិតីរដ្ឋលំដាប់ពិភពលោកមួយនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយនៅថ្ងៃទី២ធ្នូ លោក ធន់សារ៉ាយ គឺជាជ័យ
លាភីម្នាក់ ក្នុងចំណោមជ័យលាភី១៥រូបផ្សេងទៀតទទួលបានពានរង្វាន់នេះ ដែលមកពីប្រទេស
បង់ក្លាដេស បេឡារុស ប្រេស៊ីល  កាមេរូន កាណាដា ចិន កូស្តារីកា ឥណ្ឌា អៀរឡង់ អ៊ីតាលី ហ្សកដានី ប៉ាគីស្តង់ រុស៊្សី ស៊ីរី និងឆាត។
បើតាមសេចក្តីប្រកាសព័ត៌មាន គណៈមេប្រយោគបានសម្រេចផ្តល់ពានរង្វាន់ដល់លោក ធន់ សារ៉ាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក និងរបស់សមាគមអាដហុកក្នុងការការពារសិទ្ធិ
មនុស្ស ដោយបានធ្វើឱ្យការការពារបុគ្គលប្រឆាំងនឹងការរំលោភបំពានទាំងអស់ ក្លាយជាតម្លៃ
ស្នូលនៃសង្គមកម្ពុជា។
សកម្មភាពរបស់លោក ធន់ សារ៉ាយ និងសមាគមអាដហុក បានជួយឲ្យសង្គមខ្មែរយល់ច្បាស់
ថាការរីកចម្រើនផ្នែកនីតិរដ្ឋ និងសិទ្ធិមនុស្សគឺទាមទារឲ្យមានជាចាំបាច់នូវលទ្ធភាពទទួលបាន
យុត្តិធម៌ប្រសើរជាងមុន ទោះបីបុគ្គលនោះមានប្រភព ឬឋានៈសង្គមអ្វីក៏ដោយ ដែលសកម្មភាព
ទាំងនេះ ទទួលបានការគាំទ្រពីសំណាក់អ្នកផ្តល់ជំនួយអន្តរជាតិ រាប់បញ្ចូលទាំងប្រទេសបារាំង និងអាល្លឺម៉ង់ផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានដដែលសរសេរថា ពានរង្វាន់ បារាំង-អាល្លឺម៉ង់ ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ច
ខិតខំប្រឹងប្រែងរួមគ្នារវាងបារាំង និងអាល្លឺម៉ង់ ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា និងជាការលើកទឹក
ចិត្ត ដល់លោក ធន់ សារ៉ាយ ក៏ដូចជាសមាគមអាដហុក និងអង្គការសង្គមស៊ីវិលផ្សេងទៀត ក្នុង
ការបន្តសកម្មភាពរបស់ខ្លួន។
លោក​ធន់​សារ៉ាយនៅពេលនេះកំពុងជាប់បណ្តឹងនៅតុលាការភ្នំពេញដោយលោករងនូវការចោទ
ប្រកាន់ពីបទសូកប៉ាន់សាក្សីក្នុងសំណុំរឿងស្នេហារវាងលោកកឹម​សុខាប្រធានស្តីទីគណបក្ស
សង្គ្រោះជាតិនិងនាង​ខុម​ចាន់តារាទី​ហៅស្រីមុំ​ខណះមន្ត្រីរបស់លោកចំនួន៤នាក់កំពុងជាប់ឃុំ
នៅក្នុងពន្ធនាគារផងដែរ។
សមាគមអាដហុក (ADHOC) គឺជាស្ថាប័នផ្តល់ជំនួយជាអាទិ៍ ផ្នែកច្បាប់ដល់សហគមន៍ ក៏ដូច
ជាប្រជាពលរដ្ឋនានា ដែលងាយរងគ្រោះបំផុតក្នុងករណីជម្លោះដីធ្លី៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger