សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, December 4, 2016

លោកកឹម សុខានឹងស្វះស្វែងរកដំណោះស្រាយករណី មន្ត្រីសិទ្ធិមនុស្ស មន្ត្រីគ.ជ.បនិង សកម្មជនបក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខា ថ្លែងទៅកាន់ក្រុមយុវជន-យុវតីគណបក្សសង្គ្រោះជាតិនៅថ្ងៃ អាទិត្យនា
ស្នាក់ការបក្សកណ្តាល

ដោយ ​លោក​ នុប គីម
 
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិអះអាងនៅថ្ងៃអាទិត្យនេះថា លោកនឹងស្វះ
ស្វែងរកដំណោះស្រាយសម្រាប់ក្រុមមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត(គជប) ព្រម
ទាំងសកម្មជនដទៃទៀតរបស់បក្សប្រឆាំង ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគឲ្យមានសេរីភាព
ឡើងវិញនៅពេលខាងមុខនេះ។
លោក កឹម សុខា ថ្លែងថា៖ ដំណោះស្រាយរបស់លោកមិនមែនជាដំណោះស្រាយចប់ត្រឹម កឹម
សុខាទេ។​វា នឹងឈានដល់ដោះស្រាយបញ្ហាផ្សេងៗ ទៀតជាពិសេសបងប្អូនយើងដែលនៅក្នុង
ពន្ធនាគារសព្វថ្ងៃនេះ ក៍យើងនឹងធ្វើក្នុងពេលឆាប់នេះដើម្បីឱ្យមានដំណោះស្រាយ
លោកបន្ថែមថា លោកបានពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់គណៈបក្សកាន់អំណាចរួចហើយ ពាក់
ព័ន្ធនឹងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ដែលកំពុងនៅជាប់ឃុំក្នុងពន្ធនាគា។ លោកបញ្ជាក់ថា ការដោះស្រាយបញ្ហានេះនឹងធ្វើតាមប្រព័ន្ធតុលាការ។
លោកបញ្ជាក់ថា៖ យើងនឹងដោះស្រាយបញ្ហាដោយប្រើទស្សនៈនិងមនសិកាជាដំណាក់កាលតាម
ប្រព័ន្ធតុលាការហ្នឹង ហើយយើងនឹងធ្វើឱ្យបានឆាប់ៗខាងមុខនេះ
មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហមុនី ប្រោសព្រះរាជ
ទានលើកលែងទោស កាលពីថ្ងៃសុក្រកន្លងមកនេះ ទៅតាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការលើកលែងទោសដល់លោក កឹម សុខា បានជំរុញឲ្យមានមន្ទិលសង្ស័យថា មានលក្ខខណ្ឌអ្វី
មួយស្ថិតនៅពីក្រោយនៃការលើកលែងទោសនេះ។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅទីស្នាក់ការគណៈបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ នា
ព្រឹកថ្ងៃនេះ លោក កឹម សុខា ប្រាប់ថា ការដោះស្រាយបញ្ហារបស់លោក គឺជាដំណោះស្រាយដោយ
គ្មានការដោះដូរ ឬមានលក្ខខណ្ឌ ហើយការដោះស្រាយនេះ គឺជាការដោះស្រាយរវាងខ្មែរ និងខ្មែរ
ដូចគ្នា។
លោកបញ្ជាក់ថា ខ្ញុំបញ្ជាក់ហើយ ដំណោះស្រាយនេះអត់មានលក្ខខណ្ឌទេ ហើយក៏អត់មាន
ប្តូរអីដែរ គឺឯកភាពគ្នាទំាងសងខាងថា អត់មានលក្ខខណ្ឌ អត់មានដោះដូរ។ ដំណោះស្រាយនេះ ជាដំណោះស្រាយរវាងខ្មែរ និងខ្មែរ
លោក កឹម សុខា ដែលបានស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិរយៈពេលកន្លះឆ្នាំនោះ ត្រូវបានតុលាការកម្ពុជាសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ខែ និងពិន័យជាប្រាក់ ៨០
ម៉ឺនរៀល ក្រោមការចោទប្រកាន់ពីបទបដិសេធចូលខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងដែលគេទម្លាយថា លោកមានស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ក៏ប៉ុន្តែការផ្តន្ទាទោសនេះត្រូវបានលោកនាយករដ្ឋមន្ត្រី​ហ៊ុន​សែនស្នើទៅព្រះមហាក្សត្រដើម្បីព្រះរាជ
ទានលើកលែងទោសដល់លោកកឹម​សុខារយះពេល៣ថ្ងៃ​បន្ទាប់ពីបែកធ្លាយសារសន្ទនាសំងាត់រវាង លោកនាយករដ្ឋមន្ត្រី​និង​នាង ធី​សុវណ្ណថាស្តីពីផែនការបំបែកគណបក្សសង្គ្រោះជាតិជាពីរហើយ
តាមយាយីលោក​កឹម ​សុខា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger