សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, December 5, 2016

បក្សសង្គ្រោះជាតិសម្រេចដាក់លោកកឹម ​សុខាជំនួស លោកសម រង្ស៊ីក្នុងតំណែង​ប្រធានក្រុម តំណាងរាស្ត្រ​ ភាគតិច

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខា ចាប់ដៃលោក ហ៊ុន សែន ខណះលោក សម រង្ស៊ីឈរញញឹមកាលពី
ខែ កក្កដា ឆ្នាំ ២០១៤។

ដោយ​ កញ្ញា​សុខ​ ឆេង
 
គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច ​ផ្លាស់ប្ដូរ​សមាសភាព​ថ្នាក់​ដឹកនាំ​តំណាង​រាស្ត្រ​ភាគតិចនៅ​
ក្នុង​សភា ដោយដាក់​លោក កឹម សុខា ជំនួស​លោក សម រង្ស៊ី វិញដើម្បី​ងាយ​ស្រួល​ទំនាក់ទំនង​ចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅពេលនេះកំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស
អស់រយះពេលជាងមួយឆ្នាំមកហើយបន្ទាប់ពីតុលាការភ្នំពេញចេញដីកាចាប់ខ្លួនលោកពាក់ព័ន្ធ
បណ្តឹងរបស់លោក​ហោ​ណាំហុងអតីតរដ្ឋមន្ត្រីការបរទេស។

ការ​ដាក់​លោក កឹម សុខា ដឹកនាំ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំងនៅក្នុងរដ្ឋសភា​ជំនួស​លោក សម រង្ស៊ី នេះ នៅ​ក្រោយ​ពី​ព្រះមហាក្សត្រ​បាន​ព្រះរាជ​ទាន​លើកលែង​ទោស​កាល​ពី​ថ្ងៃ​ទី​២ ធ្នូ។ ហើយ​ការ
លើកលែងទោសដល់លោកកឹម​សុខានេះទៀតសោធក៏បន្ទាប់ពីបែកធ្លាយសារឆ្លើយឆ្លងគ្នារវាង
លោកនាយករដ្ឋមន្ត្រី​ហ៊ុន​សែន​និងកូនប្រុសទី២របស់លោកជាមួយ​ធី សុវណ្ណថាដែលអ្នកទាំង
បីជជែកគ្នាភាគច្រើនពីផែនការបំបែកគណបក្សសង្គ្រោះជាតិនិងតាមបំបាក់មុខលោក​កឹម​ សុខា
នៅតាមទីសាធារណះនានា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger