សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, December 6, 2016

សាលាឧទ្ធរណ៏នឹងប្រកាសសាលក្រមបណ្តឹង ទាស់​របស់លោកនី ចរិយា នៅថ្ងៃ​ទី​១៤​ធ្នូ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


 លោក នី​ ចរិយា មន្ត្រីជាន់ខ្ពស់​ គ.ជ.ប (រូបឆ្វេងខាងក្រោម)ខណះអតីតសហការីរបស់លោក
នៅអង្គការអាដហុកលោក ឃី សុខសាន និង លោក ណៃ វ៉ង់ដាក៏កំពុងជាប់ឃុំដែរ។
ដោយ ​លោក​ ជា វិបុល
 
សាលាឧទ្ធរណ៍ នឹងប្រកាសសាលក្រម​លើ​បណ្ដឹង​ទាស់​របស់​​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គជប) លោក នី ចរិយា​នៅ ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ ២០១៦​បន្ទាប់ពីបើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​ទាស់​របស់​​អគ្គលេខាធិការ​រង​គ..បរូបនេះ នៅ​ព្រឹក​ថ្ងៃ​ទី៦ ធ្នូ។ ការ​ជំនុំជម្រះ​នេះ ក្រោយ​ពី​លោក នី ចរិយា ប្ដឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឃី ឆៃ ដែលបាន​សម្រេច​ផ្ដន្ទាទោស​រូបលោក​ដាក់​ពន្ធនាគារ ៦​ខែ និង​ពិន័យ​ប្រាក់​ចំនួន ៦​លាន​រៀល ពី​បទ​បរិហារកេរ្តិ៍​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​២០១៥ នៅ​ពេល​លោក នី ចរិយា ធ្វើ​ជា​ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC)

ដើម​បណ្ដឹង​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គឺ​ជា​ព្រះរាជអាជ្ញា​រង លោក សុខ កែវបណ្ឌិត និង​ចៅក្រម​ជំនុំ​ជម្រះ​ខេត្ត​សៀមរាប ម្នាក់​ទៀត លោក គិ រិទ្ធី។ មន្ត្រី​តុលាការ​ទាំង​ពីរ​រូប​នេះ សម្រេច​ចោទ​ប្រកាន់​លោក នី ចរិយា ពី​បទ​បរិហារ​កេរ្តិ៍ ​ក្រោយ​ពីលោក នី ចរិយា ធ្វើ​សន្និសីទ​កាសែត​កាល
​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា និង​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​ការិយាល័យ​សមាគម​អាដហុក​ខេត្ត​សៀមរាប និង​នៅ​ភ្នំពេញ ដោយ​ចោទ​ថា មន្ត្រី​តុលាការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ ប្រព្រឹត្ត​អំពើ​ពុក​រលួយក្នុងវិវាទដីធ្លីមួយកន្លែងរវាងសមាគមអភិវឌ្ឍន៏ជនជាតិវៀតណាមមួយមានមូលដ្ឋានដំបូង
នៅក្រុងតាខ្មៅ ហើយក៏ផ្លាស់ទីតាំងទៅខេត្តសៀមរាបក៏មានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋនៅ
ទីនោះ។
ក្រៅ​ពី​សំណុំ​រឿង​នេះ​ដែរ លោក នី ចរិយា ក៏​កំពុង​ជាប់​បណ្ដឹង​មួយ​ទៀត ដែល​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​សូកប៉ាន់សាក្សី ពាក់ព័ន្ធ​នឹង​បណ្ដឹង​អ្នកនាង ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំដែលត្រូវ
បានគេទម្លាយថាមានស្នេហាលួចលាក់ជាមួយលោក​កឹម​សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ក៏ប៉ុន្តែលោក​កឹម​សុខាត្រូវបានព្រះមហាក្សត្រព្រះរាជទានទោសឲ្យកាលពីថ្ងៃ ទី ២​ខែ​ធ្នូ​តាមសំណើ
របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger