សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, December 2, 2016

លោកហ៊ុន ​សែនសម្រេចផ្ទេរភារកិច្ចលោក គួច ចំរើនឲ្យទៅ បំរើការ​នៅក្រសួងមហាផ្ទៃ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក គួច ចំរើន (ស្តាំ)​ ទទួលលិខិតតែងតាំងជាអភិបាលខណ្ឌដូនពេញកន្លងមក


ដោយ លោក​ ជា ​វិបុល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ទេរភារកិច្ច លោក គួច ចំរើន មានឋានន្តរស័ក្តិ
ឧត្តមន្រ្តីថ្នាក់លេខ៦ ជាអភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅជាអគ្គ
នាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែធ្នូ បាន
សម្រេចពីការផ្ទេរភារកិច្ចនេះ តែមិនបានប្រាប់ថា ការផ្ទេរដោយសារមានមូលហេតុអ្វីនោះទេ។
ក៏ប៉ុន្តែតាមប្រភពពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីឲ្យដឹងថាការផ្ទេរតំណែងលោក​គួច​ ចំរើននេះ
ដោយសារពាក់ព័ន្ធនឹងការបែកធ្លាយសារឆ្លើយឆ្លងរវាង​ធី សុវណ្ណថា​និង​លោក​ហ៊ុន​ម៉ានិតហើយ
និងលោក​ហ៊ុន​សែន។​ប្រភពបន្តថាដំបូង​លោក​គួច ចំរើនជាអ្នកណែនាំ នាង​ធី​សុវណ្នថានិងលោក​ផែ​សុវណ្ណារិទ្ធិឲ្យទៅជួបលោក​ហ៊ុន​ម៉ានិត​កូនប្រុសទី២របស់លោក​ហ៊ុន​សែន។​បន្ទាប់មកក៏មាន
ការណែនាំឲ្យជួបលោកនាយករដ្ឋមន្ត្រី​ហ៊ុន​សែន។
ទោះជាយ៉ាងណា​ក្នុងអនុក្រឹត្យនោះ មិនបានបញ្ជាក់ថា អ្នកណាត្រូវទទួលតំណែងជំនួស លោក គួច ចំរើន ទេ ប៉ុន្តែតាមប្រភពស្និទ្ធនឹងរដ្ឋាភិបាលឲ្យដឹងថា លោក សុខ ពេញវុធ អភិបាលរងខណ្ឌ
ដូនពេញ នឹងត្រូវតែងតាំងជាអភិបាលខណ្ឌនេះជំនួស លោក គួច ចំរើនដែលត្រូវបានដកចេញ
ពីតំណែងតែរយះពេលពីរបីថ្ងៃ​បន្ទាប់ពីមានការបែកធ្លាយសារសន្ទនាគ្នារវាង​ធី​សុវណ្ណថា​និងលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែនហើយសារនោះភាគច្រើននិយាយពីផែនការកំទេចគណបក្សសង្គ្រោះជាតិ
និងលោក​កឹម​សុខា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger