សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, December 6, 2016

នាយករដ្ឋមន្ត្រីចំអកឲ្យអាមេរិកយកទីលានប្រជាធិបតេយ្យ​ ទៅដាក់មុខស្ថានទូតខ្លួន​ ក្បែរវត្តភ្នំ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ក្នុងពិធីទិវាជនពិការកម្ពុជានាព្រឹកមិញនេះ។


ដោយ ​លោក ​នុប​ គីម

ប្រមុខរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះបានចំអកឲ្យសហរដ្ឋអាមេរិក ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយ ពូកែគាំទ្របាតុកម្មនៅកម្ពុជានោះ គួរលើកទីលានប្រជាធិបតេយ្យយកទៅដាក់មុខស្ថានទូត
របស់ខ្លួនទៅក្បែររមណីដ្ឋានវត្តភ្នំតែម្តង។
ក្នុងទិវាជនពិការ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថារដ្ឋាភិបាលរបស់លោកកំពុងរកទីតាំងនៅជាប់ផ្លូវជាតិលេខ៥ សម្រាប់ធ្វើទីលាន
ប្រជាធិបតេយ្យថ្មី។ លោកថា ទីតាំងទីលានប្រជាធិបតេយ្យបច្ចុប្បន្ននេះ រដ្ឋាភិបាលនឹងធ្វើជា
សួនច្បារសាធារណៈជំនួសវិញ។
ទីលានប្រជាធិបតេយ្យបច្ចុប្បន្ននេះ មានទីតាំងនៅជិតរមណីដ្ឋានវត្តភ្នំ ក្បែរស្ថានទូតអាមេរិក ក្នុង
ខណ្ឌដូនពេញ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ លោក ជេ រ៉ែមិន ថាលោក មិនមានការឆ្លើយតប
ផ្លូវការណាមួយ ចំពោះការលើកឡើងរបស់លោកនាយករដ្ឋន្ត្រី ហ៊ុន សែន នៅថ្ងៃនេះទេ។
កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងពិធីសម្ពោធក្រុមហ៊ុនភេសជ្ជៈកូកាកូឡានៅតំបន់សេដ្ឋកិច្ចពិសេស
ភ្នំពេញ លោក ហ៊ុន សែន ក៏បានផ្ញើសារនយោបាយ បែបឌឺដងទៅសហរដ្ឋអាមេរិកដែរ ពីការ
បង្ក្រាបបាតុកម្ម អ្នកតវ៉ាប្រឆាំងនឹងការជាប់ឆ្នោតជាប្រធានាធិបតី របស់លោក ដូណាល់ ត្រាំ ដោយ
ថា ការបង្ក្រាបនោះ វាប្រហាក់ប្រហែលនឹងការបង្ក្រាបនៅកម្ពុជាដែរ។
ប៉ុន្តែសម្រាប់អ្នកវិភាគនិងអង្គការសង្គមស៊ីវិលធ្លាប់អះអាងថា ការបង្ក្រាបបាតុកម្មហិង្សានៅអាមេរិក រដ្ឋាភិបាលអាមេរិក មិនប្រើគ្រាប់ពិតបាញ់រះទៅលើបាតុករ ដូចនៅកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា
បានបង្ក្រាបកម្មករ នៅផ្លូវវ៉េងស្រេងកាលពីដើមឆ្នាំ២០១៤ ដែលពេលនោះ បង្កឲ្យមានកម្មករយ៉ាង
តិច៥នាក់ស្លាប់ និងជាង៤០ផ្សេងទៀតបានរងរបួសនោះទេ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី​កម្ពុជាកុំធ្វើការប្រៀបធៀប
ការបង្រ្កាបរបស់ប៉ូលិសសហរដ្ឋអាមេរិកទៅនឹងការបង្ក្រាបរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា
ឲ្យសោះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger