សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, January 10, 2017

លោកនេត​ សាវឿនព្រមានចាប់មន្ត្រីនគរបាលពួនស្នាក់ ផាកពិន័យពលរដ្ឋយកលុយ ​មកកាត់ទោស

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយឧត្តមសេនីយ៏ នេត សាវឿន


ដោយ​ កញ្ញា​ សុខ​ ឆេង

លោកនេត​សាវឿន​អគ្គស្នងការនគរបាលជាតិព្រមានថា ចាប់ពីពេលនេះទៅ លោក​នឹងចាប់បញ្ជូន
មន្ត្រីនគរបាលដែលបានប្រព្រឹត្តអំពើពុករលួយនិងមន្ត្រីនគរបាលដាក់កុងត្រួលពួនស្ទាក់ផាក
ពិន័យពលរដ្ឋ​យកលុយ​ខុសច្បាប់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តនីតិវិធីស្រាវ
ជ្រាវរកភស្តុតាងបន្ថែម រួចឲ្យតុលាការកាត់ទោសទៅតាមច្បាប់។​
ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានន្តរសក្តិជូននាយនគរបាលថ្នាក់ឧត្តមសេនីយនៅតាម
នាយកដ្ឋាននិងស្នងការនគរបាលតាមខេត្តមួយចំនួននាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ លោក នេត សាវឿតលើកឡើងថា កន្លងទៅ ប្រធាននាយករដ្ឋានមួយចំនួន​បានកាត់ប្រាក់របបពីមន្ត្រី
ថ្នាក់ក្រោម​ដូចជា កាត់របបប្រេងសាំង របបប្រាក់បេសកកម្ម និងប្រាក់របបនានាទៀត។ លោកក៏បានព្រមាន​ដល់នគរបាលចរាចរណ៍ដែលដាក់កុងត្រូលស្ទាក់ផាកពិន័យយកប្រាក់ពី
ពលរដ្ឋខុសច្បាប់ផងដែរ។​
នៅក្នុងពិធីនោះលោកបញ្ជាក់ថា៖ «សម្រាប់មន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការនៅតាមដងផ្លូវ ចាប់ពីម៉ោងនេះទៅ ឯកឧត្តមនឹងចាត់វិធានការលែងឲ្យមានការអប់រំទៀតទេហើយ ពោល គឺមន្ត្រី
នគរបាលចរាចរណ៍ដែលប្រចាំការនៅដងផ្លូវ ត្រូវប្រើប្រាស់ឥរិយាបថឲ្យបានត្រឹមត្រូវ ត្រូវប្តូរចរឹក
កោសរុសទារប្រាក់ឬទទួលប្រាក់សូកពីប្រជាពលរដ្ឋ ហើយត្រូវប្រើសំដីសំដៅឲ្យសមរម្យដាក់
ប្រជាពលរដ្ឋ ហើយថាសម្រាប់បញ្ហានេះ បើនគរបាលធ្វើមិនបាន ឯកឧត្តមថាបើរកឃើញភស្តុ
តាង គឺត្រូវបញ្ជូនទៅតុលាការតែម្តង»
លោក នេត សាវឿនបន្តថាគនរបាលចរាចរណ៍ជាកម្លាំងដែលទទួលបានប្រាក់ឧបត្ថម្ភខាងក្រៅ
ច្រើនជាងគេ គឺប្រាក់ឧបត្ថម្ភប្រចាំខែពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រាក់ផាកពិន័យច្រើន
ជាងគេ និងប្រាក់ឧបត្ថម្ភនានាបន្ថែមទៀត តែលោកថា បាតុភាពនិងទង្វើមិនល្អរបស់នគរបាល
ចរាចរណ៍មិនថយចុះទេ។​
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល គាំទ្រចំពោះចំណាត់ការព្រមាននេះ។ តែលោកថា ដើម្បីឲ្យការទប់ស្កាត់អំពើពុករលួយ​ក្នុងជួរនគរបាលឲ្យមានប្រសិទ្ធភាព ត្រូវមាន
យន្តការបន្ថែម ទើបចំណាត់ការនោះមានប្រសិទ្ធភាព។
លោក​ ព្រាប កុល សិក្សាឃើញទៀតថា ក្នុងរយៈពេលចុងក្រោយនេះ ការប្រព្រឹត្តអំពើពុករលួយ
ទ្រង់ទ្រាយតូចហាក់ថយចុះ តែលោកថាពុករលួយទ្រង់ទ្រាយធំមិនមានការប្រែប្រួលទេ។
លោកថា៖ «អំពើពុករលួយចំហទ្រង់ទ្រាយតូចថយចុះគួរឲ្យគត់សម្គាល់ ឧទាហរណ៍ការធ្វើ
អត្តសញ្ញាណប័ណ្ណ ពុករលួយប៉ូលីសចរាចរណ៍ បើប្រៀបធៀបពីរ ឬ បីឆ្នាំមុន មានការថយចុះ ប៉ុន្តែអំពើពុករលួយធំៗមិនមានការថយចុះទេ»
ការព្រមានរបស់លោក​នេត​សាវឿននេះ​ធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះ
សកម្មភាពរបស់មន្ត្រីនគរបាលចរាចរណ៏ជាច្រើនករណីដែលបានដាក់កុងត្រួលពួនស្នាក់ចាប់
ប្រជាពលរដ្ឋជិះម៉ូតូខុសឆ្គងបន្តិចបន្តួចយកលុយ​ហើយនៅពេលប្រជាពលរដ្ឋទាំងនោះតវ៉ា
មិនឲ្យផាកពិន័យក៏ចាប់វាយខ្នោះទៀតផង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger