សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, January 12, 2017

ក្រសួងកសិកម្មតែងតាំងអ្នកនាំពាក្យ៤៦នាក់​សម្រាប់ទប់ទល់ជាមួយអ្នកកាសែត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទ

ដោយ ​លោក​ ជា ​វីរះ

ក្រសួងកសិកម្ម​បាន​បន្ថែម​ក្រុម​អ្នកនាំ​ពាក្យ​និង​ឆ្លើយ​ឆ្លង​ព័ត៌មានជាមួយអ្នកសារព័ត៌មានដោយតែង
តាំង​មន្ត្រីជំនាញរបស់ខ្លួនចំនួន៤៦នាក់។
ទន្ទឹមនឹងនេះដែរ​ ក្រសួងបរិស្ថានក៏បានបន្ថែមអ្នកនាំពាក្យរបស់ខ្លួនដល់ទៅ៩នាក់សម្រាប់ធ្វើការ
ឆ្លើយតបជា​មួយ​អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ​​។
ក្នុង​សេច​ក្តី​សម្រេច​ចុះ​ថ្ងៃទី២ មករា ឆ្នាំ​២០១៧ ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថាខ្លួនបាន​សម្រេច​កែ​សម្រួល​និង​បំពេញ​បន្ថែម​ក្រុម​អ្នក​នាំពាក្យ​និង​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​ក្រសួង​ចំនួន៤៦នាក់​ ក្នុង​ការ​ងារ​​ឆ្លើយ​ឆ្លង​ជា​មួយ​អ្ន​ក​សារព័ត៌មាន ស្រាវ​ជ្រាវ ចងក្រង និង​រក្សា​ទុក​​ព័ត៌មាន​​​ការ​ងារ​របស់​ក្រសួង​កសិកម្ម។
ក្រុម​អ្នក​នាំពាក្យ​និង​ឆ្លើយ​ឆ្លងទាំង​នោះ ​រាប់​ចាប់ពីអគ្គលេខា​ធិ​ការរហូតដល់នាយក​សាកល​វិទ្យា​ល័យ​កសិកម្ម ប្រធាន​នាយក​ដ្ឋានជំនាញនីមួយៗ រហូត​ដល់​ប្រធាន​មន្ទីរ​កសិកម្ម​តាម​ខេត្តទាំង​អស់។
អនុ​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​ក្រសួងកសិកម្ម លោក ចាន់ ហេង​ បាន​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​ក្រសួង​សម្រេច​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​និង​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​រហូត​ដល់​ទៅ​ជិត​៥០​នាក់​នេះ ក៏
ព្រោះ​តែក្រសួង​ចង់​​សម្រួល​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ឲ្យ​ចំជំនាញនិង​ចំខេត្ត
​ដែល​អ្នក​សារព័ត៌មាន​ចង់​ដឹង​ពី​បញ្ហា​។ លោក​បន្ថែម​ថា កន្លង​ទៅ​ការ​ដែល​មាន​តែ​អ្នក​នាំ​ពាក្យ
នៅ​ត្រឹម​ថ្នាក់​ក្រសួង​ បាន​ធ្វើ​ឲ្យ​ការ​ឆ្លើ​យ​ឆ្លង​ព័ត៌មាន​ជា​មួយ​អ្នក​កា​សែត​មាន​ការ​លំបាក ដោយ
ហេតុ​ថា​​មិន​សូវ​ច្បាស់​ដូច​ជា​អ្នកធ្វើ​ការ​​នៅ​ថ្នាក់​ខេត្ត​ដោយ​ផ្ទាល់។
លោក​ថា៖ «ដោយ​សារ​តែ​ក្រសួង​កសិកម្ម​ធំ ហើយ​ព័ត៌មាន​វា​មាន​ពាក់​ព័ន្ធ​ផ្សេងៗ​គ្នា​ច្រើន ឧទាហរណ៍​ព័ត៌មាន​វា​មាន​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ណា​អញ្ចឹង​ទៅយើង​អាច​មាន​មន្ទីរ​កសិកម្មណា​មួយ​យើង​អាច​បំភ្លឺ​ជូន ហើយវា​ពាក់​ព័ន្ធ​ជំនាញណានោះ»។​
លោកបន្តថាពាក់​ព័ន្ធ​នឹង​រឿង​ព្រៃ​ឈើ ខាង​ជល​ផល​គឺ​ឲ្យ​ព្រៃ​ឈើ​ និង​ជល​ផល​បំភ្លឺ​ជូន​ មាន​ជំនាញ​ច្រើន។ ពី​មុន​ដោយ​សារ​មាន​តែ​នៅ​ខាង​ថ្នាក់​កណ្តាល វា​មិន​ដល់​តាម​ខេត្ត​ក្រោម អញ្ចឹង​ទេនៅ​ពេល​មាន​ព័ត៌មាន​នៅ​តាម​ខេត្ត​តាម​អី​យើង​ក៏​មិនច្បាស់​ដូច​គេ​នៅ​តាម​មូល​ដ្នានដូច្នេះ​បានជា​ចាត់​បញ្ចូល​ប្រធាន​មន្ទីរ​តាម​រាជធានី​ខេត្ត​ទាំង​២៥​ជា​សមា​ជិកអ្នក​នាំពាក្យ​របស់​ក្រសួង​ផង​ដែរ
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធិ បាន​គាំទ្រ
ទៅនឹងការបង្កើត​ឲ្យមានអ្នកនាំពាក្យនេះ តែ​លោក​បារម្ភ​ថាចំនួន​អ្នក​នាំពាក្យ​និង​ឆ្លើយ​ឆ្លង​ព័ត៌មាន​ច្រើនមិនប្រាកដថាមានប្រសិទ្ធភាពនោះទេ។
លោក ​មឿន​ ឈានណារិទ្ធិ​ បន្ត​ថា​កន្លង​មក​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ថា​ខ្លួន​មាន​ការ​លំបាក
ក្នុងការ​ទំនាក់​ទំនង​ទៅ​កាន់​ក្រសួង​មួយ​ចំនួន​ដោយ​សារ​ក្រសួង​មួយ​ចំនួន​មិន​មាន​អ្នក​នាំពាក្យ ហើយ​អ្នកនាំ​ពាក្យ​ខ្លះ​​ឆ្លើយ​តប​ទៅ​កាន់​អ្នក​សារព័ត៌មាន​គឺមាន​ការ​បិទបាំង​ច្រើន។
កន្លងមកគេសង្កេតឃើញថា​អ្នកនាំពាក្យរបស់ក្រសួងមួយចំនួនមិនហ៊ានបញ្ចេញព័ត៌មានឬប្រាប់
អ្នកកាសែតពីព័ត៌មានដែលអ្នកកាសែតចង់បាននោះទេដោយខ្លាចថ្នាក់លើរបស់ខ្លួនស្តីបន្ទោសនិង
ដកចេញពីដំណែងហើយការខកខានមិនបានផ្តល់ព័ត៌មានដល់អ្នកកាសែតទាន់ពេលនោះក៏ជា
ឧបសគ្គមួយសម្រាប់ដំណើរការផ្សាយរបស់អង្គភាពសារព័ត៌មាននោះដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger