សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, January 13, 2017

រាជរដ្ឋាភិបាលសម្រេចមិនឲ្យមន្ត្រីនគរបាលច្រកទ្វារ ប៉ោយប៉ែត​យកលុយពីពលរដ្ឋឆ្លងកាត់​ចេញ-ចូលផ្សារ រុងក្លឿ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ប្រជាពលរដ្ឋខ្មែរឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅកាន់ផ្សាររុងក្លឿ

ដោយ​ លោក​ ជា វីរះ
 
រាជរដ្ឋាភិបាលបានប្រាប់ទៅនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឲ្យឈប់​យកលុយពីប្រជាពលរដ្ឋខ្មែរទូទៅដែលឆ្លងកាត់ចេញ-ចូលផ្សាររុងក្លឿប្រទេសថៃ​បន្ទាប់ពី
នាយប៉ុស្តិ៍រងនៃច្រកទ្វារអន្តរជាតិមួយនេះត្រូវបានប្រជាពលរដ្ឋអះអាងថាបានធ្វើពុធជាដួលសន្លប់
នៅមុខរថយន្តរបស់មន្ត្រីបក្សប្រឆាំងម្នាក់កាលពីចុងខែធ្នូ។
លិខិតរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ម្សិលមិញ​ បានដក
ស្រង់សម្តីលោក កែ គឹម​យ៉ាន​ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តនេះមានខ្លឹមសារ​ថា ប្រធាន​​ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិប៉ោយប៉ែតនិង​លោក​នាយ​ប៉ុស្តិ៍នគរ​បាល​អន្តោ​ប្រវេសន៍​​ច្រកទ្វារព្រំដែនអន្តរ​ជាតិ​ទំាងនោះ​ ត្រូវ​បញ្ឈប់ការយកកម្រៃលក់លិខិតអនុញាតបណ្តោះ
អាសន្ន១០០០រៀល(១០បាត) ចេញ-ចូល ​ផ្សារ​រុងក្លឿ​ប្រទេស​ថៃ ​ពី​​ប្រជា​ពលរដ្ឋទូទៅ។ ប៉ុន្តែសេវាផ្សេងៗរដ្ឋបាល​ខេត្ត​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ខាង​លើ ត្រូវ​បន្តយក​ចិត្ត​ទុក​ដាក់​បម្រើ​​​សេវាជូន
ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព សមធម៌ ​និងទាន់ពេល​វេលា​។
ការសម្រេចរបស់រដ្ឋាភិបាលនេះ ទំនងជាចង់ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត ករណីចាប់ខ្លួន ​លោក ​ឌិន ពុទ្ធី ក្រោយពីតុលាការ​ខេត្តបន្ទាយមានជ័យ សម្រេច​ចោទ​ពីបទហិង្សាដោយចេតនានិងមានស្ថាន
ទំងន់ទោស បន្ទាប់ពីមន្ដ្រីប៉ូលិសព្រំដែនលោក ​ឈាន ពិសិដ្ឋ ​ដួល​មុខឡានមន្ដ្រីបក្សប្រឆាំងរូប​នោះ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងមកហើយដេកសន្លប់តែម្តង។
ក៏ប៉ុន្តែនៅព្រឹកមិញនេះលោក ឌិន ពុទ្ធី ដែលត្រូវបានតុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនជិតមួយ
ខែហើយនោះត្រូវបាន សាលាឧទ្ធរណ៍សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger