សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, January 15, 2017

ប្រមុខរដ្ឋាភិបាលវាយប្រហារក្រសួងព័ត៌មានអសមត្ថភាព ​ក្នុងការផលិតព័ត៌មាន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ប្រមុខរាជរដ្ឋាភិបាលនិងភរិយាក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃ
ល្ងាចសៅរ៍

ដោយ​ លោក​ រស់​ សុឃិត
 
ប្រមុខរដ្ឋាភិបាលកម្ពុជាបានរិះគន់ចំៗដល់ក្រសួងព័ត៌មាន​ថាអសមត្ថភាពក្នុងការផលិតព័ត៌មាន
ឲ្យបានគ្រប់គ្រាន់​ឲ្យស្ថាប័នពាក់ព័ន្ធ និងមហាជនបានដឹងពីដំណឹងសំខាន់ៗដែលកើតឡើងក្នុង
ប្រទេសនោះទេ។

ក្រសួងព័ត៌មានបច្ចុប្បន្នមានគេហទំព័រ(Website)មួយនិងទូរទស្សន៏ជាតិ​(ទទក)​មួយជាសេនាធិការ
សម្រាប់ផលិតព័ត៌មានប្រចាំថ្ងៃ​ក៏ប៉ុន្តែប្រមុខរដ្ឋាភិបាលស្តីបន្ទោសថាអង្គភាពព័ត៌មានទាំងពីរនេះ
ផលិតព័ត៌មានសុទ្ធតែផ្អូមៗ។​លើសពីនេះ​លោកនាយករដ្ឋមន្ត្រីដែលចូលចិត្តអានព័ត៌មាននេះក៏រិះ
គន់ចំៗទៅលើគេហទំព័ររបស់ក្រសួងព័ត៌មានដែលមិនមានព័ត៌មានបច្ចុប្បន្នភាព(Update)អ្វីសោះ
តាំងខែ​វិច្ឆិកា​ឆ្នាំ ២០១៦មក។​​ ប្រមុខរដ្ឋាភិបាលលើកឡើងបែបនេះនៅក្នុងវេទិកាជួបជាមួយ
អ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែ មករា​ល្ងាចថ្ងៃ​សៅរ៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា គេហទំព័ររបស់ក្រសួងព័ត៌មាន​ មិនមាន
ព័ត៌មានឲ្យមហាជនបានមើលទេ
ប្រមុខរដ្ឋាភិបាលក៏បានលើកឡើងទៀតថាក្រសួងព័ត៌មាន កាលពីពេលកន្លងមក បានត្រឹមរិះគន់
ស្ថាប័នសារព័ត៌មានដទៃ ដោយមិនបានធ្វើបច្ចុប្បន្នភាពលើការងារខ្លួន។ លោកនាយករដ្មមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយដំណឹងចុងក្រោយរបស់ក្រសួងព័ត៌មាន មានត្រឹមថ្ងៃ
ទី១១ខែវិច្ឆិកាឆ្នាំ២០១៦ ហើយប៉ុន្មានខែចុងក្រោយនេះ គឺមិនមានព័ត៌មានថ្មីទេ។​
ទាក់ទងនឹងទូរទស្សន៏ជាតិវិញ​លោកនាយករដ្ឋមន្ត្រី ក៏បានរិះគន់ដល់ស្ថាប័នផ្សព្វផ្សាយជាតិ​ មួយ
នេះថា ផ្សាយតែព័ត៌មានដែលផ្អូម ឬ ព័ត៌មានយឺត ផ្ទុយទៅវិញ​លោកនាយករដ្ឋមន្ត្រីដែលចូល
ចិត្តអ្នកកាសែតនិងជួបអ្នកកាសែតបានច្រើននិងញឹកញាប់ជាងគេក្នុងចំណោមមេដឹកនាំលើពិភព
លោកនោះបែរជាលើកឡើងសរសើរពីគេហទំព័រស្ថាប័នមួយចំនួនដែលមិនមែនជាក្រសួងជំនាញ
ខាងព័ត៌មានទៅវិញដូចជាគេហទំព័ររបស់ ក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម  អគ្គស្នងការ
គនរបាលជាតិនិងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាដើម៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger