សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, January 18, 2017

លោក សម​រង្ស៊ីមិនខ្វល់ពីការប្តឹងបន្ថែមរបស់លោក នាយករដ្ឋមន្ត្រី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិមិនខ្វល់នឹងបណ្តឹងបន្ថែមរបស់នាយករដ្ឋមន្ត្រី
ហ៊ុន សែន។

ដោយ លោក ជា វីរះ
  
នៅពេលនេះបណ្តឹងប្រឆាំងនឹងលោក​សម​រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិថ្មីមួយដោយប្រមុខ
រាជរដ្ឋាភិបាលកម្ពុជានោះបានធ្លាក់ដល់ដៃ​តុលាការហើយ ក៏ប៉ុន្តែ​លោក​សម​រង្ស៊ីដែលកំពុង
រស់នៅនិរទេសខ្លួននៅប្រទេសបារាំងនោះ​ឆ្លើយតបថាលោក​មិនខ្វល់ពីបណ្តឹងនេះទេ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រតិកម្ម​ទៅ​នឹង​បណ្ដឹង​របស់​លោកនាយករដ្ឋ
មន្ត្រី ហ៊ុន សែន ដែល​ប្ដឹង​រូប​លោក​ពី​បទ​បរិហារកេរ្តិ៍​ថ្មី​មួយ​ទៀត ដោយ​ទាមទារ​ជំងឺ​ចិត្ត ៤​ពាន់​លាន​រៀល ឬ​ស្មើ​ប្រមាណ ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក។
លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា លោក​មិន​ខ្វល់​ពី​ពាក្យ​បណ្ដឹង​ទាំង​នោះ​ទេ ហើយ​លោក​អបអរ​សាទរ សប្បាយ​ចិត្ត ព្រោះ​លោក​នឹង​មាន​ឱកាស​លាត​ត្រដាង​ការពិត​កាន់​តែ​ច្រើន។
ទោះជាយ៉ាង​មន្ត្រីរបស់លោកនៅឯរាជធានីភ្នំពេញវិញ​កំពុងតែស្វះស្វែងរបស់មេធាវីដើម្បីតទល់
សំណុំរឿងថ្មីផងដែរ។
ក្រៅពីលោកនាយករដ្ឋមន្ត្រី​ហ៊ុន សែនប្តឹងទារជម្ងឺចិត្ត១លានដុល្លារពីលោក​សម​រង្ស៊ីនោះ​ក៏មាន
តារាហ្វេសប៊ុកម្នាក់ទៀត​គឺនាង​ធី សុវណ្ណថាបានប្តឹងលោកមេបក្សប្រឆាំងរូបនេះទាមទារសំណង
២៥ម៉ឺនដុល្លារក្នុងសំណុំតែមួយនេះដែរ​ដែលលោកសម រង្ស៊ីថ្មីថ្លែងតាមហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែនចំណាយលុយ១លានដុល្លារជួល ធី សុវណ្ណថាឲ្យបំបែកគណបក្សសង្គ្រោះ
ជាតិ

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger