សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, January 15, 2017

ប្រមុខរដ្ឋាភិបាលចេញ​ដំណើរ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ ពិភពលោក​នៅស្វីសទាំងយប់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែនអមដំណើរដោយ
មន្ត្រីមួយចំនួនទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីស

ដោយ​ លោក​ ជា វិបុល
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន​ចេញ​ដំណើរ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវ៉ូស នៃ​ប្រទេស​ស្វីស នៅ​វេលា​ម៉ោង​ប្រមាណ ៧​យប់​ថ្ងៃ​ទី​១៥ មករា​ឆ្នាំ ២០១៧ នេះ ដោយអម
ដំណើរដោយមន្រ្តីក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបទៀត។
លោក​នាយក​រដ្ឋមន្ត្រី បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា វត្តមាន​របស់​លោក​ក្នុង​វេទិកា​នេះ​ជា​ការ​ចាំបាច់។ លោក​បញ្ជាក់​ថា ក្រៅ​ពី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីនោះ លោក​ក៏​មាន​គម្រោង​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​ប្រទេស​ស្វីស ផងដែរ។
នៅក្នុងដំណើរទស្សនះកិច្ចនេះ​គេមិនឃើញវត្តមានរបស់លោក​ហោ​ ណាំហុង​ឧបនាយករដ្ឋមន្ត្រី
ដែលត្រូវបានដកចេញពីតំណែងរដ្ឋមន្ត្រីក្រសួងការបរទេសទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភព
លោកនេះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger