សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, January 10, 2017

កម្ពុជា-ឡាវឯកភាពគ្នាឲ្យពលរដ្ឋនៃប្រទេសទាំងពីរ​ប្រើ អត្តសញ្ញាណប័ណ្ណសម្រាប់ឆ្លងដែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីតនិងប្រមុខរដ្ឋាភិបាលកម្ពុជាកាត់ខ្សែបូរ
សម្ពោធដាក់ឲ្យដំណើរការអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណង
ណុកខៀននាព្រឹក​ថ្ងៃ ទី ១០​ មករានេះ។

ដោយ លោក នុប គីម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះប្រកាសថា ប្រទេសកម្ពុជានិង​ឡាវ បានឯកភាពគ្នា
ឲ្យប្រជាជននៃ​ប្រទេស​ទាំងពីរ​ប្រើ​ប្រាស់​អត្តសញ្ញាណប័ណ្ណសម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែនទៅ
វិញទៅមក។
ក្នុងពិធីសម្ពោធអគារ​ទីស្នាក់ការត្រួត​ពិនិត្យច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នៅ
ព្រំដែនខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ ប្រទេសឡាវនាព្រឹក​ថ្ងៃ ទី ១០​មករា ឆ្នាំ ២០១៧នេះប្រមុខ
រដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្ពុជានិងឡាវ ឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាម
ព្រំដែនប្រើប្រាស់ប័ណ្ណ សម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន ចាប់ពីខែមករា ឆ្នាំ២០១៧នេះតទៅ។ លោកបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការអប់រំផ្សព្វ​ផ្សាយ​ដល់ប្រជាជននៅ
តាមមូលដ្ឋានរៀងៗខ្លួនអំពីការប្រើប្រាស់់ប័ណ្ណព្រំដែននេះ។
ទោះជាយ៉ាងណានៅអំឡុងថ្ងៃទី១ មករា ​​២០១១ ដល់​ថ្ងៃទី​៣០ ឧសភា ​២០១១ កន្លងមក​ មានប្រជា
ពលរដ្ឋខ្មែរចំនួន០១នាក់ ត្រូវ​បានទាហាន​ព្រំដែនឡាវ​បាញ់សម្លាប់ និង​១០នាក់ផ្សេង​ទៀត ត្រូវបាន​ចាប់​ខ្លួន ទាក់ទងនឹងការឆ្លងដែនចូលទឹកដីឡាវ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger