សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, January 19, 2017

ក្រសួងមហាផ្ទៃបដិសេធការអះអាងថាលោកស ខេង សន្យាដោះលែងអ្នកជាប់ឃុំ៥នាក់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
 
លោក ស ខេង ថា លោកមិនដែលជជែកជាមួយលោក កឹម សុខាពីរឿងដោះលែងមន្ត្រី
អាដហុក៤នាក់និងមន្ត្រី គ.ជ.បម្នាក់នោះទេ។

ដោយ លោក​ ជា វិបុល
 
ក្រសួងមហាផ្ទៃ បានចេញលិខិតមួយដោយបដិសេធថា លោក ស ខេងមិនបានសន្យាដោះលែង
មន្ត្រីការពារសិទ្ធិមនុស្ស ៤ រូប និង មន្ត្រី គ.ជ.ប  លោក នី ចរិយា ដូចការអះអាង របស់សារព័ត៌មាន
មួយចំនួននោះទេ ។
នៅពេលថ្មីៗនេះមានការលើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី​ស​ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបាន
សន្យាថានឹងមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស៤នាក់ មន្ត្រី គ.ជ.ប លោក នី ចរិយា នៅចុងខែ​ធ្នូ​កន្លងមក។
ប៉ុន្តែនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧  ក្រសួងមហាផ្ទៃបានចេញលិខិតដោយបដិសេធថា លោក ស ខេង ពុំធ្លាប់បានសន្យាដោះលែងអ្នកដែលកំពុងជាប់ឃុំទាំង ៥ នាក់ នោះទេ។
លិខិតសរសេរថា «ហើយជាក់ស្ដែងតាមប្រសាសន៍ជាកំណត់ត្រាសំឡេង  ដែលនៅជាភស្តុតាង សម្ដេចបានមានប្រសាសន៍ថា៖ ខ្ញុំអត់បានជជែករឿងនេះ ទេគឺឯកឧត្ដម កឹម សុខា ជជែកជាមួយ
សម្ដេចតេជោ ហើយប្រហែលជាបើតាមខ្ញុំដឹងមុនបំណាច់ខែ ១២ នេះ នឹងមានការដោះស្រាយ
ករណីមន្ត្រីសិទ្ធិមនុស្សនិងអគ្គលេខាធិរង គ.ជ.ប »
កាលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦  បន្ទាប់ចាកចេញពីកិច្ចប្រជុំបិទទ្វារចំនួនពីរដែលធ្វើឡើងរវាងលោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង នៅថ្ងៃនោះ លោក ស ខេង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងការចរចារវាងលោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានពាក់ព័ន្ធនឹងរឿងលោកមេឃុំ ស៊ាង ចែត រួមទាំងមន្ត្រីសិទ្ធិមនុស្សនិងលោក នី ចរិយា ផងដែរ។ បន្ទាប់ពីមានការចរចានោះនៅថ្ងៃទី៨ ខែធ្នូ មេឃុំមកពីគណបក្សប្រឆាំងគឺលោក ស៊ាង ចែត ត្រូវបានដោះលែងឲ្យមានសេរីភាព។
ចំណែក​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក៤នាក់និងមន្ត្រី​គ..បម្នាក់លោក​នី​ចរិយាមិនទាន់មានការចរចា
ដើម្បីឈានទៅដល់ការដោះលែងឲ្យមានសេរីភាពវិញនៅឡើយទេ​រហូតមកដល់ពេលនេះ៕

មន្ត្រីគជប លោក នី ចរិយា (ឆ្វេង) និង មន្ត្រី សិទ្ធិមនុស្ស អាដហុក៤នាក់កំពុង
ជាប់នៅឡើយ។


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger