សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, January 19, 2017

ស្រ្តីខ្មែររងគ្រោះ៦នាក់នៅជប៉ុននឹងវិលមកដល់មាតុ ប្រទេសវិញ នៅរសៀលនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក ប្រាក់ សុខុនរដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា

ដោយ កញ្ញា​ សុខ​ ឆេង​
 
បន្ទាប់​ពី​ត្រូវ​បានជួយ​សង្គ្រោះ​ដោយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនអោយ​រួច​ផុត​ពី​ករណី​ជួញដូរ​ផ្លូវ​ភេទ មក​ស្ត្រី​ខ្មែរ​ចំនួន ៦​នាក់ នឹង​វិល​មក​ដល់​កម្ពុជា វិញ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា នេះ។
ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាស្ត្រី​ខ្មែរ ៧​នាក់ ត្រូវ​បាន​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ជប៉ុន ជួយ​សង្គ្រោះ នៅ​ពេល​ពួកគេ​ត្រូវ​បង្ខំ​អោយ​បម្រើ​សេវា​ផ្លូវ​ភេទ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ខេត្ត​ហ្គុនម៉ា (Gunma) ប្រទេស​ជប៉ុន ហើយ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​វិល​មក​កម្ពុជា វិញ កាល​
ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦។
នេះ​ជា​ករណី​ទី​១ ដែល​អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែររង​គ្រោះ​ពី​ប្រទេស​ជប៉ុន ក្នុង​ករណី​ជួញដូរ​ផ្លូវ​ភេទនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅតំបន់អាស៊ីមួយនេះ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ថា ស្ត្រី​រងគ្រោះ​បាន​ផ្ដល់​ដំណឹង​ពី​បញ្ហា​របស់​ពួកគេ​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន តាម​រយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត ទើប​ស្ថាន​ទូត​សហការ​ជាមួយ​អាជ្ញាធរ​ជប៉ុន ជួយ​សង្គ្រោះ។
លោក ជុំ សុន្ទរីឲ្យដឹងទៀតថាស្ត្រី​ខ្មែរ​ទាំង ៧​នាក់​នោះ​​ មក​ស្នាក់​នៅ​ក្នុង​ស្ថានទូត​ក្នុង​ការ​ថែ​ទាំរបស់​ស្ថានទូត កាល​ពី​ខែ​ធ្នូ ប៉ុន្តែ​ រហូត​មក​ដល់​ពេល​នេះ​ទើប​បាន​ធ្វើ​មាតុភូមិ​និវត្តន៍ ដោយសារ​យើង​ត្រូវ​រៀបចំ​សំណុំ​ឯកសារ​ធ្វើ​ការ​ប្ដឹងផ្ដល់​ទៅ​អាជ្ញាធរ​សមត្ថកិច្ច​របស់​ជប៉ុន ដើម្បី​ស្វែង​រក​ជន​ដែល​បាន​ប្រព្រឹត្ត​ទោស​ឧក្រិដ្ឋ​ហ្នឹង​ហើយ​យក​ទៅ​ផ្ដន្ទាទោស​និង​ដើម្បី​ទាមទារ​សំណង​​ និង​ប្រាក់​បៀវត្ស​ដែល​ម្ចាស់​ភោជនីយដ្ឋាន​មិន​ទាន់​បាន​ផ្ដល់​ឲ្យពួកគេ​បាន​គ្រប់គ្រាន់»
នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចេញ​ដោយ​ក្រសួង​ការបរទេស កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា អោយ​ដឹង​ថា ស្ត្រី​ទាំង ៧​នាក់​នោះ មាន ២​នាក់ ទៅ​ពី​ភ្នំពេញ ២​នាក់​ពី​ខេត្ត​ព្រៃវែង ម្នាក់​ពី​ខេត្ត​ពោធិ៍សាត់ ម្នាក់​ពី​ខេត្ត​កំពង់ស្ពឺ និង​ម្នាក់​ទៀត​ពី​ខេត្ត​តាកែវ។ ពួកគេ​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ទៅ​ដល់​ប្រទេស​ជប៉ុន កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដោយ​មាន​ការ​រៀបចំ​ឯកសារ​សុំ​ទិដ្ឋាការ និង​សំបុត្រ​យន្តហោះ ពី​បុរស​ជនជាតិ​ជប៉ុន ម្នាក់ ដែល​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ខេត្ត​ហ្គុនម៉ា។ ពួកគេ​បាន​រៀបរាប់​ប្រាប់​ស្ថានទូត​ថា បុរស​នោះ​បាន​សន្យា​ផ្ដល់​ការងារ​ធ្វើ​នៅ​ភោជនីយដ្ឋាន ដែល​មាន​ប្រាក់​ខែ​ខ្ពស់ តែ​ផ្ទុយ​ទៅ​វិញ បាន​គំរាម​កំហែង និង​បង្ខំ​អោយ​ពួកគេ​បម្រើ​សេវា​ផ្លូវ​ភេទ​ដល់​ភ្ញៀវ​នៅ​ភោជនីយដ្ឋាន​ទៅ​វិញ ហើយ​ថែម​ទាំង​មិន​បាន​ផ្ដល់​ប្រាក់​បៀវត្ស​អោយ​ទៀត។
លោក ជំ សុន្ទរី អំពាវ​នាវ​អោយ​ពលរដ្ឋ​ដែល​មាន​បំណង​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក ដោយ​សន្យា​ផ្ដល់​ការងារ​មាន​ប្រាក់ខែ​ខ្ពស់នោះ។
 លោក​សង្ឃឹម​ថា នឹង​មិនមាន​បញ្ហា​បែប​នេះ​កើត​ឡើង​ទៀត​ទេ​ទៅ​លើ​ស្ត្រី​ខ្មែរ​នៅ​ក្នុង​ប្រទេស​ជប៉ុនុ។
នៅពេលអ្នកកាសែតជាច្រើនអង្គភាពកំពុងធ្វើដំណើរទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បី
ផ្តិតយករូបភាពរបស់ស្ត្រីខ្មែរទាំង៦នាក់នោះ​ដែលគេរំពឹងថានឹងមកដល់កម្ពុជានៅរសៀលនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger