សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, January 11, 2017

អង្គការណាសាចាត់ទុកកម្ពុជា ជាប្រទេសឈានមុខគេ ខាង​កាប់បំផ្លាញព្រៃឈើ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


រូបផែនទីបង្ហាញពីព្រៃឈើវិនាសហិនហោចនៅកម្ពុជា

ដោយ ​លោក ​នុប​ គីម

យោងតាមរបាយការណ៍របស់អង្គការណាសា(NASA) បង្ហាញថា កម្ពុជាជាប្រទេសឈានមុខគេ
ខាងការកាប់បំផ្លាញព្រៃឈើធម្មជាតិ និងព្រៃស្ថិតក្នុងតំបន់ការពារផង ដោយសារការទន្រ្ទានយក
ដីរបស់ក្រុមហ៊ុនឯកជន សម្រាប់ការដាំដុះដំណាំកៅស៊ូ និងការកាប់ឈើខុសច្បាប់។
របាយការណ៍អង្គការអន្ដរជាតិដែលចេញផ្សាយកាលពីថ្ងៃទី១០​ខែ មករាបង្ហាញថា ព្រៃឈើនៅ
ក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ
ហើយនឹងវិនាសហិនហោចនៅពេលខាងមុខ។

បើតាមរបាយការណ៍នេះ ក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកស្រាវជ្រាវ រកឃើញថា នៅចន្លោះឆ្នាំ២០០១ និង២០១៤ អត្រាបាត់បង់ព្រៃឈើប្រចាំឆ្នាំនៅកម្ពុជាកើនឡើង ១៤,៤ភាគរយ ស្មើនឹងផ្ទៃដីសរុប
,៤៤លានហិកតា ឬ ៥ ៥៦០គីឡូម៉ែត្រការ៉េ ដោយភាគច្រើនស្ថិតក្នុងខេត្តកំពង់ធំ និងកំពង់ចាម ខណៈការកាប់ឈើនៅប្រទេសសេរ៉ាឡេអូន មានតែ១២,៦ភាគរយ, ម៉ាដាហ្គាស្កា (៨,៣ភាគរយ), អ៊ុយរុយហ្គាយ (៨,១ភាគរយ) និង ប៉ារ៉ាហ្គាយ (៧,៧ភាគរយ)។
ក្រុមអ្នកស្រាវជ្រាវរបស់ណាសា​ អះអាងថា ការហក់ឡើងកប់ពពកនៃតម្លៃកៅស៊ូ និងចំនួននៃកិច្ច
ព្រមព្រៀងផ្ដល់ដីសម្បទានដីសេដ្ឋកិច្ច បានជម្រុញឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងគំហុកនៅ
កម្ពុជា។ អ្នកស្រាវជ្រាវបញ្ជាក់ថាការកាប់បំផ្លាញព្រៃឈើក្នុងដីសម្បទានសេដ្ឋកិច្ចស្ថិតនៅចន្លោះពី២៩ ទៅ ១០៥ភាគរយ ដោយសាររដ្ឋាភិបាលកម្ពុជាបានជួលដីទាំងនោះឲ្យទៅក្រុមហ៊ុនក្នុងស្រុក និងក្រុម
ហ៊ុនវិនិយោគបរទេស សម្រាប់វិស័យកសិកម្ម ការកាប់យកឈើលក់ និងមូលហេតុផ្សេងទៀត។
ការរកឃើញនៅក្នុងរបាយការណ៍នេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកល
វិទ្យាល័យម៉ារីឡែន សហរដ្ឋអាមេរិក និងអ្នកតាមដានព្រៃឈើលើសកលលោក តាមរយៈការប្រើ
ប្រាស់ទិន្នន័យលើផ្ទៃដីបានមកពីប្រព័ន្ធផ្កាយរណបដើម្បីពិនិត្យមើលការបាត់បង់ព្រៃឈើនៅលើ
ផែនដី។
រហូតមកដល់រសៀលថ្ងៃនេះ​រដ្ឋាភិបាលកម្ពុជាមិនទាន់មានប្រតិកម្មចំពោះរបាយការណ៏នេះនៅ
ឡើយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger