សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, January 18, 2017

គណបក្សតូចៗពីររួបរួមគ្នាដើម្បីចូលរួមការបោះឆ្នោត ​ខាងមុខ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក ញឹក ប៊ុនឆៃ (ឆ្វេង) និងលោក ហ៊ាង ឬទ្ធី (ស្តាំ) ក្នុងពិធីចុះហត្ថលេខាលើ
អនុសារណះយោគយល់គ្នាព្រឹកមិញនេះនៅសណ្ឋាគារសាន់វ៉េ។

ដោយ​ កញ្ញា​ សុខ​ ឆេង

គណបក្សថ្មីតូចៗពីរបានរួបរួមគ្នានៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះដើម្បីចូលរួមការបោះ
ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ។
គណបក្សខ្មែររួបរួមជាតិ តំណាងដោយប្រធាន លោក ញឹក ប៊ុនឆៃ និងគណបក្សយុត្តិធម៌ជាតិខ្មែរ ដែលមាន លោក ហ៊ាង រិទ្ធី ជាប្រធាន បានចុះហត្ថលេខាលើអនុស្សាររណៈស្តីពីការធ្វើកិច្ចសហ
ប្រតិបត្តិការជាសម្ព័ន្ធភាពជាមួយគ្នា នៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ។
លោក ញឹក ប៊ុនឆៃ គឹជាអតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានចាកចេញពីបក្សរាជានិយមនេះ
បន្ទាប់ពីសម្តេចក្រុមព្រះយាងត្រឡប់ទៅដឹកនាំវិញតាមការអនុញ្ញាតរបស់ប្រមុខរាជរដ្ឋាភិបាល
កម្ពុជា​លោក​ហ៊ុន​សែន។ ចំណែក លោក ហ៊ាង រិទ្ធី គឺជាអតីតអនុប្រធានគណបក្សសំបុកឃ្មុំរបស់
លោក ម៉ម សូណង់ដូ។ លោកបានចេញពីគណបក្សនេះដោយសារតែមានរឿងក្តីក្តាំជាមួយលោក ម៉ម សូណង់ដូ រហូតឡើងដល់តុលាការដោយលោកចោទថាលោក​ម៉ម​សូណង់ដូ​ពុករលួយ​និង
បក្ខពួកនិយម។
ក៏ប៉ុន្តែ​នៅទីបំផុត​តុលាការបានសម្រេចឲ្យលោក​ម៉ម​សូណង់ដូ​ឈ្នះក្តីនេះ។​ហើយលោក​ហ៊ាង​
រិទ្ធី​ក៏ទៅបង្កើតគណបក្សមួយទៀតដោយដាក់ឈ្មោះថាគណបក្សយុត្តិធម៌ជាតិខ្មែរ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger