សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, January 10, 2017

អភិបាលខេត្តបន្ទាយមានជ័យស្នើឲ្យក្រសួងមហាផ្ទៃ​ ដកមន្ត្រីនគរបាលដេកសន្លប់មុខឡាន​ ចេញពីប៉ុស្តិ៍ច្រក ប៉ោយប៉ែត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


 លោក ឈាន ពិសិដ្ឋដេកសន្លប់ធំនៅមុខរថយន្តរបសើលោក ឌិន ពុទ្ធីកាលពីថ្ងៃ ទី ២៣ ធ្នូ
នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ដោយ លោក ជា វិបុល
 
អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បរវ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី៩​ខែមករាថា លោកចង់ឲ្យមានការសម្របសម្រួលគ្នារវាង លោក ឈាន  ពិសិដ្ឋ ជាមួយលោក ឌិន ពុទ្ធី ដើម្បីបញ្ចប់បញ្ហា។ ជាមួយគ្នានោះ លោកបន្តថា លោកនឹងស្នើទៅ​ក្រសួង​មហាផ្ទៃឲ្យផ្ទេរ
ការងារលោក ឈាន ពិសិដ្ឋ ចេញពីក្រុងប៉ោយប៉ែត ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍។

 ការលើកឡើងរបស់លោកអភិបាលបន្ទាយមានជ័យបែបនេះ​ ខណះសាក្សីដែលបានចូលបំភ្លឺនៅ
តុលាការ ខេត្ដបន្ទាយមានជ័យ នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ​មន្ដ្រី​គណ​បក្ស​សង្គ្រោះជាតិ លោក ឌិន ពុទ្ធី​​ មិនបានបើកឡានបុក ដូចអ្វីដែលមន្រ្តីនគរបាលឈ្មោះ ឈាន ពិសិដ្ឋ ​ចោទ
ប្រកាន់នោះទេ។

តុលាការខេត្ដបន្ទាយមានជ័យបានឃុំខ្លួនមន្ដ្រី​បក្សសង្រ្គោះជាតិ ​លោក ​ឌិន ពុទ្ធី ដោយចោទពី
បទហិង្សាដោយចេតនានិងមានស្ថានទំងន់ទោស បន្ទាប់ពីមន្ដ្រីប៉ូលិស​ព្រំដែនលោ​ក ​ឈាន ពិសិដ្ឋ ​ដួលមុខឡានមន្ដ្រីបក្សប្រឆាំងរូប​នោះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងមក។
សាក្សីមួយរូបក្នុងចំណោមបីនាក់ លោក អ៊ុន ជីវ័ន ប្រាប់អ្នកកាសែត ក្រោយពីបំភ្លឺនៅតុលាការថា​លោកបានប្រាប់តុលាការថា ​លោក ឌិន ពុទ្ធី មិនបានបើករថយន្ដបុកមន្ដ្រីនគរបាល​ច្រកទ្វារអន្ដរ​ជាតិ​ប៉ោយ​ប៉ែត​លោក ឈាន ពិសិដ្ឋ ដូចការចោទប្រកាន់នោះទេ។ លោកបញ្ជាក់ថា មន្ដ្រីនគរបាល
រូបនោះ​បានធ្វើជាដួលនៅមុខ​ឡាន​មន្ដ្រី​បក្ស​ប្រឆំាង ដើម្បីទំលាក់កំហុសដាក់លោក ឌិន ពុទ្ធី។
ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍របស់សាលាដំបូងខេត្ដបន្ទាយមានជ័យ កាលពីពេលកន្លងទៅ បានអះអាងថា មន្ដ្រីប៉ូលិសម្នាក់ដែលដួលនៅមុខឡានមន្ដ្រី​បក្សសង្គ្រោះជាតិពិតជាជនរងគ្រោះដោយ​​សារ​រថយន្ដបើកបុក។
លោក ឌិន ពុទ្ធី ត្រូវបានតុលាការឃុំខ្លួនជិតមួយខែហើយ បើទោះជាមានការតវ៉ាពីសំណាក់ពលរដ្ឋ
រាប់រយនាក់ និងក្រុមគ្រួសារសុំដោះលែងរូបលោកក៏ដោយ។
លើសពីនេះទៀតនោះ​ក៏មានវីឌីអូឃ្លីបបង្ហោះតាមហ្វេសប៊ុកពីសកម្មភាពរបស់លោក​ឈាន ពិសិដ្ឋ
និងដៃគូស្រីរបស់លោកដើរចេញពីសណ្ឋាគារមួយនាប្រទេសថៃក្រោយពីលោកត្រូវបានគេដឹកយក
ទៅព្យាបាលនៅប្រទេសថៃ​តែលោកបែរជាទៅដេកជាមួយដៃគូទៅវិញដោយគ្មានរបួសស្នាម គ្រេច
ក​ឬ របួសជើងអ្វីនោះទេ៕
 លោក ឌិន ពុទ្ធីកំពុងជាប់ឃុំនៅឡើយ

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger