សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, January 13, 2017

ប្រមុខរាជរដ្ឋាភិបាលនឹងដឹកនាំគណៈប្រតិភូទៅចូលរួម កិច្ចប្រជុំ​វេទិកាសេដ្ឋកិច្ច ពិភពលោកនៅថ្ងៃ ទី ១៧

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ប្រមុខរាជរដ្ឋាភិបាលនិងភរិយាអញ្ចើញមកដល់ប្រទេសចិនកន្លងមក

ដោយ​ កញ្ញា​ សុខ​ ឆេង
 
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំ​វេទិកាសេដ្ឋកិច្ចពិភពលោក(World Economic Forum)​ប្រចាំឆ្នាំ២០១៧ រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃ
ទី១៧ដល់ថ្ងៃទី២០ខែមករាខាងមុខនេះ។​នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១២ ខែមករាបានឲ្យដឹងថា វេទិកា
សេដ្ឋកិច្ចដែលប្រមុខរាជរដ្ឋាភិបាលចូលរួមនោះធ្វើឡើងក្រោមប្រធានបទ <<ការរៀបចំប្រព័ន្ធពិភព
លោក​ប្រឈមមុខនឹងភាពមិនច្បាស់លាស់​នៃនយោបាយនិងសេដ្ឋកិច្ច>>។​
វេទិកានោះនឹងមានការពិភាក្សាលើបញ្ហាមួយចំនួន​រួមមាន​ ការបើកចំហកិច្ចសហប្រតិបត្តិការ
រដ្ឋាភិបាលនិងវិស័យឯកជន ការកសាងនិងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ និងកិច្ច
ប្រជុំរវាងភាគីនាយករដ្ឋមន្ត្រី កម្ពុជា និងថ្នាក់ដឹកនាំពិភពលោកផ្សេងៗទៀតផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger