សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, January 17, 2017

សាលាឧទ្ធរណ៍នឹងប្រកាសសាលក្រមសំណុំរឿងលោក សម ​រង្ស៊ីថាហ្វេសប៊ុកលោកហ៊ុន ​សែនចុចឡាចក្លែង ក្លាយនៅខែក្រោយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សម រង្ស៊ីផ្តល់បទសម្ភាសន៏ជាមួយលោកលោក ជិន ចាន់បុត្រកាលពីថ្ងៃ អង្គារ៍
ម្សិលមិញនៅផ្ទះរបស់លោកនាក្រុងប៉ារីស

ដោយ​លោក ​នុប ​គីម
  
សាលាឧទ្ធរណ៍លើកពេលប្រកាសសាលដីកា សំណុំរឿងលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលប្ដឺងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបង្គាប់ឲ្យលោក​ សម រង្ស៊ី បង់ប្រាក់២៥លានរៀល ទាក់ទងការរិះគន់ ហ្វេសប៊ុក(Facebook) លោក ហ៊ុន សែន ថាទិញចំនួន
អ្នកចុច ចូលចិត្ត(Likes)​ទៅថ្ងៃ ៩ ខែកុម្កៈ ខាងមុខនេះ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រៈ លោក​ សំរិទ្ធ​ សុផល សម្រេចលើកពេលប្រកាសសាលដីកាទៅថ្ងៃ ៩ ខែកុម្កៈ ខាងមុខនេះបន្ទាប់ពីសនវការជាង ២ ម៉ោង  នៅអង្គារ​ ទី​១៧ ​មករា ។
មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺ លោក សំ សុគង់  ប្រាប់អ្នកសារព័ត៌មានថា លោកប្ដឹងជំទាស់
មកសាលាឧទ្ធរណ៍នេះ  ដោយយល់ឃើញថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញមិន
បានផ្ដល់យុត្តិធម៌ឲ្យកូនក្ដីលោកទេ។   លោក សង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់យុទ្ធធម៌ឲ្យកូនក្ដី
លោក ។
តំណាងប្រមុខរដ្ឋាភិបាលកម្ពុជាគឺលោក សោម សឿន ជាមន្ត្រីខុទ្ទការល័យគណបក្សប្រជាជន
កម្ពុជា ​ដែលបានចូលរួមសវនាកា បានលើកឡើងថា  លោកមិនបានទិញអ្នកគាំទ្រ ឬអ្នក ចុចចូល
ចិត្ត(Likes) ដូចលោក សម រង្ស៊ី បង្ហោះលើទំព័រ​ហ្វេសប៊ុកនោះ​ឡើយ ។  លោក ចាត់ទុកថា ការលើក
ឡើង របស់លោក សម រង្ស៊ី នេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសថ្នាក់ដឹកនាំ និងរូបលោកជា
ប្រធានក្រុមការងារផ្នែកគ្រប់គ្រងគេហទំព័រ របស់គណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី ខែមីនាឆ្នាំ២០១៦ លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក
ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញអ្នកគាំទ្រ ឬអ្នកចុចចូលចិត្ត( Like) ក្លែងក្លាយ ដើម្បី
ប្រាប់ទៅសាធារណជនថា ខ្លួនមានប្រជាប្រិយភាព ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger