សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, January 17, 2017

គណបក្សកាន់អំណាចស្នើពន្យាពេលចរចាជាមួយ បក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង លោក កឹម សុខាចាប់ដៃគ្នាក្នុងវិមានរដ្ឋសភា
កន្លងមក។

ដោយ​ លោក​ជា វិបុល

ក្រុមតំណាងរាស្ត្រមតិភាគច្រើននៃគណបក្សប្រជាជនកម្ពុជានៅថ្ងៃអង្គារ៍នេះបានសម្រេចលើក
ពេលវេលានៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជានិងថ្នាក់
ដឹកនាំនៃគណបក្សសង្គ្រោះជាតិ។
នៅក្នុងលិខិតមួយចុះថ្ងៃ ទី​១៦​មករា​ឆ្នាំ ២០១៧របស់ខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី​និងជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ផ្ញើជូននាយកខុទ្ទកាល័យរបស់លោក​កឹម​សុខាប្រធានស្តីទីគណបក្ស
សង្គ្រោះជាតិសរសេរថា ខ្ញុំសូមជំរាបជូនលោកនាយកខុទ្ទកាល័យឯកឧត្តម​កឹម​សុខាប្រធាន
ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិជ្រាបថាជំនួបពិភាក្សារវាងសម្តេចក្រឡាហោម​ស​ ខេងប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជានិងឯកឧត្តមកឹម​សុខា ប្រធាន
ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិដែលគ្រោងនឹងជួបនាថ្ងៃ ទី​២៥​ខែ​មករា​ឆ្នាំ ២០១៧នេះនៅវិមានរដ្ឋសភានឹងត្រូវលើកពេលវេលាទៅថ្ងៃក្រោយវិញ
ការសម្រេចពន្យាពេលនេះ​ធ្វើឡើងមួយថ្ងៃ​បន្ទាប់ពីលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ គ្រោង​លុប​ចោល​តួនាទី​ប្រធាន​ក្រុម​តំណាង​រាស្ត្រភាគតិចនៅ​ក្នុងសភាមាន​ឋានៈស្នើនាយក​រដ្ឋ​មន្ត្រី របស់
លោកកឹម​សុខាដោយ​ថា​ពិបាក​ធ្វើ​ការ​ជា​មួយ​បក្ស​ប្រឆាំង និង​ដើម្បី​ការ​ពារ​ដល់ចំណាត់​ការ​របស់តុលាការ។
គម្រោងថ្មីនេះស្តែងឲ្យឃើញថាដំណោះស្រាយលើករណីមន្ត្រីសិទ្ធិមនុស្ស៤នាក់និងមន្ត្រី​គ.. ម្នាក់កំពុងជាប់ឃុំគឺត្រូវបរាជ័យទាំងស្រុង។​ហើយអ្នកវិភាគនយោបាយកម្ពុជាមើលឃើញថាជំហរចុងក្រោយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ​អាចឈានទៅដល់ការសើរើករណីបណ្តឹងប្រឆាំងនឹងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនទៀត
ដែលកំពុងស្ថិតនៅក្នុងដៃតុលាការនាពេលនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger