សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, January 13, 2017

សាលាឧទ្ធរណ៏សម្រេចដោះលែងលោកឌិន ​ពុទ្ធីនៅក្រៅ ឃុំបណ្តោះអាសន្ន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក ឌិន ពុទ្ធី នៅពេលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ ទី ២៣ ធ្នូ កន្លងមក

ដោយ​លោក​ជា វិបុល

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចឲ្យ លោក ឌិន ពុទ្ធី ដែលរងការចោទថា បើក
រថយន្តបុកមន្ត្រីនគរបាលមួយរូបនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឲ្យនៅ
ក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែនីតិវិធីរបស់តុលាការលើសំណុំរឿងនេះនៅតែបន្តទៀត។​
តុលាការខេត្ដបន្ទាយមានជ័យបានឃុំខ្លួនមន្ដ្រី​បក្សសង្រ្គោះជាតិ ​លោក ​ឌិន ពុទ្ធី ដោយចោទពីបទ
ហិង្សាដោយចេតនានិងមានស្ថានទំងន់ទោស បន្ទាប់ពីមន្ដ្រីប៉ូលិស​ព្រំដែនលោ​ក ​ឈាន ពិសិដ្ឋ  
​ដួលមុខឡានមន្ដ្រីបក្សប្រឆាំងរូប​នោះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅហើយសន្លប់ស្តោក
ស្តឹងតែម្តង​។
ក្រោយការចោទប្រកាន់និង ឃុំ​ខ្លួន​នេះ​មានប្រតិកម្មជាច្រើនពីមហាជនទាំងនៅក្នុងនិងក្រៅប្រទេស
ថា ការសម្រេចរបស់តុលាការអយុត្តិធម៌ ដែលពួកគេអះអាងថា លោក ឈាន ពិសិដ្ឋជាអ្នកធ្វើពុត
ជាដូលនៅមុខឡាន ដើម្បីទម្លាក់កំហុសឲ្យចាប់ខ្លួន​មន្ត្រីគណបក្សសង្គ្រោះជាតិរូបនេះ។
កាលពីដើមសប្តាហ៏នេះ​អភិបាលខេត្តបន្ទាយមានជ័យ លោក​ស្ងួន បវរ​ក៏បានស្នើឲ្យក្រសួងមហាផ្ទៃ
ផ្លាស់ប្តូរលោកឈានពិសិដ្ឋចេញពីតួនាទីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតផងដែរដើម្បីសម្រួល
អារម្មណ៏របស់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត។
លោក ​ឌិន​ពុទ្ធី ក៏ជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងប៉ោយប៉ែតផងដែរ

លោក ឈាន ពិសិទ្ធមន្ត្រីនគរបាលច្រកប៉ោយប៉ែតដេកសន្លប់នៅមុខរថយន្តរបស់
លោក ឌិន ពុទ្ធីកាលពីថ្ងៃ ទី ២៣ ធ្នូ កន្លងមក


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger