សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, January 15, 2017

មន្ត្រីពន្ធដារនឹងចាប់ផ្តើមផាកពិន័យយានយន្តនិង យានជំនិះគ្រប់ប្រភេទ​នៅចន្ទ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អគ្គនាយកដ្ឋានពន្ធដារកម្ពុជាស្ថិតក្បែរផ្សារសាមគ្គី ខណ្ឌទួលគោក
រាជធានីភ្នំពេញ។
ដោយ ​លោក ​ជា វីរះ

អគ្គនាយកដ្ឋានពន្ធដារកម្ពុជាប្រកាសថាមន្ត្រី​របស់ខ្លួននឹងចុះ​ត្រួត​ពិនិត្យ​លើ​យានយន្ត និង​យាន​ជំនិះ​គ្រប់​ប្រភេទ ចាប់​ពី​សប្ដាហ៍​ក្រោយ​នេះ​ហើយ ដើម្បី​ផាក​ពិន័យ​ចំពោះ​រថយន្ត​ទាំង​ឡាយ​ដែល​ខក​ខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធផ្លូវសម្រាប់ឆ្នាំ២០១៦កន្លងមក។
ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ទាំង​អស់ ត្រូវ​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​បន្ទាប់​មក អគ្គ​នាយកដ្ឋាន​ពន្ធដារ នឹង​ត្រូវ​ចុះ​ត្រួត​ពិនិត្យ និង​ផាក​ពិន័យយានយន្ត​ដែល​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋនៅថ្ងៃ​ចន្ទសប្តាហ៏ក្រោយនេះ។
អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ខ្លួន​នឹង​ចុះ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ចន្ទទី​១៦ ខែ​មករា​នេះ​តទៅ នៅ​ទូទាំង​ប្រទេស៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger