សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, January 20, 2017

អង្គការGlobal Witnessបរាជ័យក្នុងការស្នើឲ្យស្វីសបិទ ទ្វារ​បណ្តេញប្រមុខរដ្ឋាភិបាល​ចេញពីវេទិកាសេដ្ឋកិច្ច ពិភពលោក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជួបពិភាក្សាការងារជាទ្វេភាគីជាមួយប្រធានាធិបតីស្វីសលោកស្រី
 Doris Leuthard កាលពីម្សិលមិញ។

 
ដោយ ​លោក​ ជា វិបុល
 
នៅទីបំផុតអង្គការ Global Witness ដែលជាអង្គការអន្តរជាតិ​មានមូលដ្ឋាននៅសហរដ្ឋអាមេរិក នោះបានបរាជ័យនូវការអំពាវនាវឲ្យប្រទេសស្វីសដែលជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ បិទទ្វារ និង បណ្តេញ​កុំឲ្យប្រមុខរដ្ឋាភិបាលកម្ពុជាចូលរួមនៅក្នុងវេទិកាពិភពលោកមួយនេះ។​
ផ្ទុយពីការអំពាវនាវនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានជួបសវនាការជាមួយប្រធានាធិបតីនៃ
ប្រទេសស្វីសហើយស្នើឲ្យប្រទេសស្វីសបង្កើនការវិនិយោគជាមួយកម្ពុជាឲ្យបានលើសពីទំហំ៣០
លានដុល្លារ ជាទំហំពាណិជ្ជកម្មរបស់ប្រទេសបច្ចុប្បន្ន​និងស្នើឲ្យមានការជួយលើវិស័យមួយចំនួន​ទៀត​ដែលជាផ្នែកនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរទៀតផង។​
ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានការណាត់ជួបជាទ្វេភាគីជាមួយប្រធានាធិបតីស្វីសលោកស្រី Doris Leuthard កាលពី
ម្សិលមិញ។​ ក្នុងជំនួបនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា​បានស្នើអោយពង្រីកទំហំពាណិជ្ជកម្មនៃ
ប្រទេសទាំងពីរដែលសព្វថ្ងៃមានប្រមាណជាង៣០លានដុល្លារ អោយមានទំហំធំឡើង។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យជួយបន្តបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាផងដែរ។​
លោក​នាយករដ្ឋមន្រ្តីអរគុណរដ្ឋាភិបាលស្វីសដែលបានជួយនិងផ្តល់ជំនួយដល់កម្ពុជាកន្លងមក រួមទាំងជំនួយផ្នែកដោះមីន សុខាភិបាល និងជំនួយផ្នែកតុលាការកាត់ក្តីខ្មែរក្រហមជាដើម។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគីនោះ ក្នុងនាមព្រះមហាក្សត្រកម្ពុជា លោកប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញ លោក ស្រីប្រធានាធិបតីស្វីសមកទស្សនៈកិច្ចកម្ពុជា នៅពេលសមរម្យមួយនិងស្នើ
អោយលោកស្រីជួយជំរុញអ្នកវិនិយោគទុនស្វីសមកចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តី
ពីអាស៊ាន ដែលនឹងធ្វើនៅកម្ពុជានៅខែ ឧសភា ឆ្នាំ២០១៧ ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថាអង្គការ Global Witness ជាអង្គការអន្តរជាតិ​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យប្រទេសស្វីសដែលជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ បិទទ្វារ និង បណ្តេញ​កុំឲ្យលោក​ប្រមុខរដ្ឋាភិបាលកម្ពុជាចូលរួមវេទិកាពិភពលោកនេះដោយអង្គការនេះ ចាត់ទុក
នាយករដ្ឋមន្ត្រីខ្មែរ ជាជនផ្តាច់ការធ្វើបាបពលរដ្ឋទៅវិញ។​
សេចក្តីថ្លែងការណ៍របស់អង្គការនេះ ចេញផ្សាយកាលពីថ្ងៃពុធទី១៨បានលើកឡើងថា អ្នករៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោក​នៅទីក្រុងដាវ៉ូស ប្រទេសស្វីស មិនគួរអនុញ្ញាតឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់កម្មវិធីនៅក្នុងវេទិកានោះ ដើម្បីឃោសនាទាក់ទាញ អ្នកវិនិយោគពីក្រៅប្រទេសធ្វើ
ជាដៃគូរពាណិជ្ជកម្មនោះទេ។​
Global Witness លើកឡើងថា លោក ហ៊ុន សែន ដឹកនាំធ្វើឲ្យប្រទេសកម្ពុជាស្ថិតនៅឆ្ងាយពី
គោលដៅនៃការចង់បានរបស់អ្នកវិនិយោគ ដោយសារការបង្កើតជាប្រព័ន្ធនៃការធ្វើទុក្ខបុកម្នេញ​លើអ្នកនយោបាយប្រឆាំង ការធ្វើទារុណកម្ម សម្លាប់ រំលោភសិទ្ធិមនុស្ស និងចាប់អ្នករិគន់ដាក់
ពន្ធនាគារជាដើម។​
អង្គការនេះ ក៏បានរិះគន់ថា គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ កំពុងតែក្តោបក្តាប់សេដ្ឋកិច្ច
ជាតិផងដែរ។
អ្នកស្រី​ Alice Harrison ទីប្រឹក្សា​ផ្នែក​សារ​គមនាគមន៍​របស់​អង្គការ​ Global Witness ថ្លែងក្នុងសេចក្តី
ថ្លែងការណ៍នោះថា៖ «វា មិនមានអ្វីចម្លែកទេ សម្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល គៀងគរអ្នក
មានទ្រព្យសម្បត្តិនៅទីក្រុងដាវ៉ូសនោះ។ លោក​នឹងក្រុមគ្រួសាររបស់លោក​កំពុងក្តោបក្តាប់
សេដ្ឋកិច្ចជាតិ ប្រមូលផលដាក់ក្នុងហោប៉ៅផ្តាល់ខ្លួន។​ កិច្ចប្រជុំនៅដាវ៉ូស ត្រូវមានការប្តេជ្ញាឲ្យ
ពិភពលោកឆ្ពោះទៅរកការរីកចម្រើនត្រឹមត្រូវ ដូច្នេះត្រូវបិទទ្វារមិនឲ្យជនផ្តាច់ការដូច ហ៊ុន សែន​ ចូលរួមនោះទេ »
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រី បានសរសេរនៅលើហ្វេស
ប៊ុករបស់លោកថា ការលើកឡើងរបស់ Global Witness គឺជាការញុះញង់ ខុសពីការពិតដែលកំពុង
មាននៅកម្ពុជា។​
លោកសរសេរថា៖ «សំណូមពរឲ្យអង្គប្រជុំសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង Davos ប្រទេសស្វីសបិទ
ទ្វារ បណ្តេញកម្ពុជានោះ គឺជា សំដីរបស់ជនពាល និងបិសាចអន្តរជាតិ ដែលតែងតែញុះញង់ ប្រឌិតខុសពីការពិត។ កម្ពុជាទទួល បានការគោរព និងឃើញថាជា ខ្លាសេដ្ឋកិច្ចមួយប្រចាំអាស៊ាន
(ASEAN )ដែលមានផលិតផលសរុបក្នុងស្រុកក្នុងរង្វង់ជាង ៧ភាគរយ ក្នុងរយៈពេលមួយទសវត្ស
ចុងក្រោយនេះ។ កម្ពុជា ក៏ជាទិសដៅ ដល់អ្នកបណ្តាក់ទុនអន្តរជាតិ ដែលមានភាពកក់ក្តៅ និងបរិមាណខ្ពស់ប្រចាំតំបន់»
វេទិកាសេដ្ឋកិច្ចពិភពលោកនោះ មានការចូលរួមពីបណ្តា​មេដឹកនាំនានា អ្នកជំនួញ អ្នកស្រាវជ្រាវ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន​ប្រមាណ ៣០០០នាក់​ មកពីប្រទេសចំនួន​៣២។ ​តាមហ្វេសប៊ុករបស់ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា ក្រៅពីការចូលប្រជុំនោះ លោកក៏មានគម្រោង
ជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីនោះនិងជួបជាមួយមេដឹកនាំផ្សេងៗទៀតជាលក្ខណៈទ្វេរភាគី
ផងដែរ៕


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកដោយជោគជ័យនៅ
ប្រទេសស្វីស។


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger