សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 12, 2017

លោកហ៊ុន សែនប្តឹងលោកកឹម សុខពីបទលើកឡើង ថាបក្សកាន់អំណាច ជាអ្នកសម្លាប់លោកកែម ឡី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខអ្នកវិភាគបញ្ហាសង្គមនៅកម្ពុជា

ដោយ លោក នុប គីម
 
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​អ្នក​ឃ្លាំ​មើល​បញ្ហា
​សង្គម និង​​នយោបាយ​កម្ពុជា លោក កឹម សុខ បន្ទាប់​ពី​លោក​ថ្លែង​នៅ​ក្នុង​វិទ្យុ​អាស៊ី​សេរីកាល
ពីយប់មិញថា​គណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយខ្នងការបាញ់សម្លាប់លោកកែម​ ឡី។
លោក គី តិច មេធាវី​តំណាងដោយអណត្តិរបស់​លោក​នាយរដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បានសារព័ត៌
មានFresh News ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា លោក​ ហ៊ុន សែន បាន​សម្រេច​ឲ្យ​លោក​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​លោក កឹម សុខ នៅ​ថ្ងៃ​​ ចន្ទ ទី ១៣ កុម្ភះស្អែក​នេះ។
បណ្ដឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក កឹម សុខ បាន​ថ្លែង​នៅ​ក្នុង​វេទិកាវិទ្យុ​អាស៊ី​សេរី​កាល​ពី​យប់​
មិញ ដែលលោក គី តិច ចាត់​ទុក​ថា អ្នក​វិភាគ​រូប​នេះ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា
​អ្នក​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ​ម្នាក់ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​
សម្លាប់​កាល​ពី​ថ្ងៃ ទី ១០ ខែ​ កក្កដា ឆ្នាំ២០១៦ទាំងព្រឹកព្រលឹមនៅក្នុងហាងស្តារម៉ាតនៃស្ថានីយ៏
ប្រេងឥន្ធនះកាល់តិចក្បែរស្តុបបូកគោ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger