សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, February 13, 2017

មេធាវីតំណាងនាយករដ្ឋមន្ត្រីដាក់ពាក្យប្តឹងលោកកឹម សុខជាផ្លួវការនៅរសៀលនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខកំពុងរងបណ្តឹងលើកដំបូងពីនាយករដ្ឋមន្ត្រី
 
ដោយ លោក​ ជា វិបុល
 
មេធាវីការពារក្តីនាយករដ្ឋមន្រ្តី ហ៊ុន សែនគឺលោក គី តិច បានដាក់ពាក្យបណ្តឹង​ជាផ្លូវការទៅ​សាលាដំបូងរាជធានីភ្នំពេញហើយនៅថ្ងៃរសៀលថ្ងៃចន្ទនេះដោយចោទលោកកឹម​​ សុខអ្នក
វិភាគបញ្ហាសង្គមនិងនយោបាយថាបានញុះញង់បញ្ឆេះកំហឹងមហាជន ហើយទារ​ជំងឺចិត្ត៥០
ម៉ឺនដុល្លារអាមេរិក។
ទន្ទឹមនឹងនេះដែរ អ្នកវិភាគដែលទើបតែល្បីឈ្មោះរូបនេះ បានផ្តាំផ្ញើរថា កុំស្តាយរូបលោកបើបាត់
លោកមួយរយៈឬបាត់បង់រហូត។ នេះជាការលើកឡើងរបស់ លោក គឹម សុខ នៅលើហ្វេសប៊ុក
របស់លោកនៅថ្ងៃនេះតែប៉ុន្មានម៉ោង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួន
កាលពីប្រឹកមិញនេះ។
នៅលើ Facebook ផ្ទាល់ខ្លួន លោក គឹម សុខ សរសេរថា «ទោះខ្ញុំមានរឿងអ្វីក៏ដោយ វាគ្រាន់តែ
ជាការបាត់វត្តមានរបស់ខ្ញុំមួយរយៈឬបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ»
លោកបន្តទៀតថា «តែបើបងប្អូនឈាមខ្មែរទាំងឡាយ ទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោ
បាយជាតិប្រជាធិបតេយ្យយល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិរឹងមាំជាមួយគ្នា
ដោយស្មារតីមិនបោះបង់ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ នោះជីវិតជាតិយើងនៅតែរស់ ហើយ
ប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ»
ក្នុងពិធីសម្ពោធស្ពាននៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទនេះ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានចាប់ខ្លួន លោក គឹម សុខ ដែលនិយាយតាមវិទ្យុអាស៊ីសេរីថា ករណីបាញ់​សម្លាប់ លោក កែម ឡី គឺគណបក្សប្រជាជនកម្ពុជាជាអ្នកប្រព្រឹត្តិ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏ជា
ប្រធានគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger