សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 14, 2017

សមត្ថកិច្ចខណ្ឌដូនពេញបន្តឃុំខ្លួនលោកសៀង ជិនមិត្តភ័ក្តិរបស់លោកកឹម សុខ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សៀង ជិន មិត្តភ័ក្តរបស់លោក កឹម សុខដែលត្រូវសមត្ថកិច្ចខណ្ឌដូនពេញ
ចាប់ខ្លួនកាលពីយប់ថ្ងៃ ទី ១៣ កុម្ភះ។

ដោយ លោក ជា វិបុល

លោសៀង ជិន ដែល​ ជាមិត្តភ័ក្ដិ​របស់​អ្នក​វិភាគ​នយោបាយ លោក គឹម សុខត្រូវ​បាន​សមត្ថកិច្ច​
ខណ្ឌ​ដូនពេញ ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ ហើយមិន​ទាន់​មាន​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ឡើយ​ទេ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ នេះ។
​លោក ធួន សារ៉ែនត្រូវជាប្អូន​ថ្លៃ​លោក លោកសៀង ជិនអះអាង ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ
ថា បងថ្លៃ​របស់​លោកគឺលោក​សៀង ជិនកំពុង​នៅ​ជាប់​ឃុំ​ក្នុង​អធិការដ្ឋាន​ខណ្ឌ​ដូនពេញនៅ
ឡើយទេ លោក​បន្ត​ថា នៅ​ថ្ងៃ​ត្រង់​នេះ លោក​បាន​យក​អាហារ​ជូន​បង​ថ្លៃ​លោក តែ​សមត្ថកិច្ច​
មិន​អនុញ្ញាត​ចូល​ជួប​ផ្ទាល់​ទេ ដោយ​សមត្ថកិច្ច​ទទួល​អាហារ​នោះ​ទៅ​ប្រគល់​ឲ្យ​លោក សៀង ជិនជំនួសវិញ។
លោក ធូន សារ៉ែន បញ្ជាក់​ថា សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក សៀង ជិន នោះ​ទេ។ ក៏ប៉ុន្តែ​លោក​សន្និដ្ឋាន​ថា អាច​ប្រហែល​មក​ពី​ជាប់​ទាក់ទង​នឹង​លោក គឹម សុខ ដែល​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​តាមដាន កុំ​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស ជុំវិញ​បណ្ដឹង​របស់​លោក​នាយករដ្ឋ
មន្ត្រី ហ៊ុន សែន នោះ។
ទោះជាយ៉ាងណា​ក៏ដោយ លោក ធួន សារ៉ែន បញ្ជាក់​ថា លោក សៀង ជិន មិន​ជាប់​ទាក់ទង​ផ្នែក​នយោបាយ​ជាមួយ​លោក គឹម សុខ ទេ ក្រៅ​តែ​ពី​មិត្តភាព។
លោក សៀង ជិន ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ចាប់​ខ្លួន បន្ទាប់​ពី​លោក​ជូន​លោក គឹម សុខ ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពេល​ចេញ​ពី​បន្ទប់​ផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។
នៅពេលនេះមិនទាន់មានការអះអាងថាលោក កឹម សុខកំពុងស្ថិតនៅទីណានៅឡើយទេ​ ខណះ
តុលាការភ្នំពេញចេញដីកាកោះឲ្យលោកចូលខ្លួននៅថ្ងៃ ទី ១៧ កុម្ភះខាងមុខនេះ៕
 

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger