សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 15, 2017

លោកអុិត សំហេងជំរុញឲ្យសមត្ថកិច្ចតាមចាប់មនុស្ស មួយចំនួន​ នៅពីក្រោយខ្នងបាតុកម្មបិទផ្លូវជាតិលេខ២

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
 កម្មកររោងចក្រជុងហ្វៃបាននាំគ្នាបិទផ្លូវជាតិលេខ២ នៅសង្កាត់ចាក់អង្រែក្រោម កាល
ពីម្សិលម៉ិញ

ដោយ កញ្ញា​ ប្រាក់ ដាលីន

រដ្ឋមន្រ្តីក្រសួងការងារជំរុញឲ្យកម្លាំងសមត្ថកិច្ចតាមចាប់មនុស្សមួយចំនួនដែលថា ជាអ្នកនៅពី
ក្រោយករណីកម្មកររោងចក្រជុងហ្វៃបាននាំគ្នាបិទផ្លូវជាតិលេខ២ នៅសង្កាត់ចាក់អង្រែក្រោម កាលពីម្សិលម៉ិញ ដោយថាដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។
លោក អិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានលើកឡើងបែបនេះ ក្នុងពិធីសន្និបាតបូកសរុប
ការងារ ដែលធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ។
លោក អិត សំហេង ចាត់ទុកថា «រឿងបិទផ្លូវជាកំហុសព្រហ្មទណ្ឌ អញ្ចឹងមេដឹកនាំដែលបង្កើត 
មានការបិទផ្លូវត្រូវទទួលទោសតាមក្រមព្រហ្មទណ្ឌ។
អញ្ចឹងខ្ញុំអំពាវនាវឲ្យក្មួយៗកម្មករកម្មការនីត្រូវតែចង្អុលបង្ហាញថាតើអ្នកណាជាអ្នកញុះញង់ក្មួយៗ
បិទផ្លូវ ហើយក្រសួងនឹងមានរង្វាន់ជូន»
កាលពីម្សិលម៉ិញ កម្មកររោងចក្រជុងហ្វៃ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បាននាំគ្នាមក
តវ៉ាឈរបិតផ្លូវជាតិលេខ២ជាច្រើនម៉ោង ដោយពួកគេទាមទារឲ្យថៅកែរោងចក្រផ្តល់ប្រាក់សំណង ក្រោយរោងចក្រក្ស័យធន់ ហើយមិនព្រមផ្តល់សំណងជូនកម្មករតាមច្បាប់ការងារ។
ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា ការដែលលោក អិត សំហេង ជំរុញឲ្យ សមត្ថកិច្ចតាមចាប់ខ្លួនមនុស្សដែលថានៅពីក្រោយការបិទផ្លូវរបស់កម្មករនោះគឺ មិនត្រឹមត្រូវ ទេ ដោយលោកជឿថា ការតវ៉ាបិទផ្លូវនោះមិនមានអ្នកនៅពីក្រោយឡើយ គឺមកពីកម្មការគ្មាន ដំណោះ
ការងារ។
លោក អាត់ ធន់ ស្នើឲ្យក្រសួងការងារគួរតែដោះស្រាយសំណងជូនកម្មករឲ្យស្របតាមច្បាប់ ការងារ
ដើម្បីបញ្ចប់បញ្ហាជាជាងមិនដោះស្រាយហើយចោទថាមានអ្នកនៅពីក្រោយបែបនេះ។
លោកបន្ថែម «ថៅកែរោងចក្រជាច្រើនគឺបិទរោងចក្រហើយរត់ចោលកម្មករ ទើបមានការតវ៉ាបិទ
ផ្លូវបែបនេះ»
គួរបញ្ជាក់ថា រោងចក្រជុងហ្វៃមានកម្មករសរុបប្រមាណជាង២០០នាក់ ហើយត្រូវថៅកែរត់ ចោល
តាំងពីខែមិថុនាឆ្នាំ២០១៦មកម្លេះ ដែលរហូតមកដល់ពេលនេះ ថៅកែរោងចក្រនោះមិន ដោះ
ស្រាយសំណង​ជូនកម្មករនៅឡើយទេ។ ក្រុមកម្មករធ្លាប់អះអាងថា ពួកគេខ្លះបានធ្វើការងារនៅ
រោងចក្រនោះពី៥ទៅ១០ឆ្នាំហើយ។ តែនៅពេលនេះត្រូវថៅកែរោងចក្របិទរោងចក្រហើយមិន
បើកប្រាក់ខែឲ្យទៀត៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger