សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 16, 2017

លោកកឹម សុខាចាកចេញពីកម្ពុជាបន្ទាប់ពីជួបជាមួយ មន្ត្រីអង្គទូតសំខាន់ៗ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខាជួបជាមួយមន្ត្រីស្ថានទូតសំខាន់ៗប្រចាំកម្ពុជាកាលពីម្សិលមិញ

ដោយ កញ្ញា ព្រហ្ម មានិត

លោក កឹម សុខា ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ទៅ​ក្រៅ​ប្រទេស​​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ នេះបន្ទាប់ពីលោកបានជួបពិភាក្សាជាមួយមន្ត្រីបណ្តាអង្គទូតសំខាន់ៗមួយចំនួនប្រចាំកម្ពុជាស្តីពី
ការអវិវឌ្ឍន៏នៃស្ថានភាពនយោបាយចុងក្រោយនេះ។
អនុ​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា លោក កឹម សុខា ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ពិនិត្យ​សុខភាព ហើយ​លោក​នឹង​ត្រឡប់​មក​វិញ​ក្នុង​ពេល​ដ៏​ខ្លី។ ទោះជាយ៉ាងណា ​លោក​មិន​បាន​ប្រាប់​ថា ចេញ​ទៅ​ប្រទេស​ណា​នោះ​ទេ។ ប៉ុន្តែ តាម​ទម្លាប់​ លោកកឹម សុខា​តែង​ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ។
កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ លោក កឹម សុខា បាន​ទៅ​ជួប​ពិភាក្សា​គ្នា​ជាមួយ​មន្ត្រី​ទូត​សំខាន់ៗ ដើម្បី​ពិភាក្សា​អំពី​ការវិវឌ្ឍន៍​នៃ​ស្ថានការណ៍​​នយោបាយ​ចុង​ក្រោយ និង​សកម្មភាព​នៅ​ក្នុង​រដ្ឋសភា រួម​
ទាំង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​គណបក្សកាន់អំណាចកំពុងស្នើឲ្យមានការធ្វើ
វិសោធនកម្មឡើងវិញ។
លោក អេង ឆៃអ៊ាង បន្ត​ថា ជំនួប​នោះ​មាន​មន្ត្រី​ស្ថានទូត​បារាំង មន្ត្រី​ស្ថានទូត​អាមេរិក និង​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។
រហូត​មក​ដល់​ថ្ងៃ​នេះ គណបក្ស​ប្រឆាំង​មិន​ទាន់​សម្រេច​ថា នឹង​ចូលរួម​ប្រជុំ​សភា ដែល​គ្រោង​នឹង​កោះ​ប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ខាង​មុខ ដើម្បី​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស ​នយោបាយ​នៅ​ឡើយទេ បន្ទាប់ពីគណះកម្មការជំនាញបានសម្រេចយល់
ព្រមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីម្សិលមិញ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger