សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 18, 2017

តុលាការមណ្ឌលគីរីកោះហៅមន្ត្រីអាដហុកលោកប៉ែន ប៊ុណ្ណារ៍ឲ្យចូល បំភ្លឺនៅថ្ងៃ២៤ កុម្ភះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក ប៉ែន ប៊ូណា្ណរ៍ ឈរមុខតុលាការខេត្តមណ្ឌលគីរីកន្លងមក។

ដោយ កញ្ញា​ សុខ ឆេង

មន្រ្តី​សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជាហៅកាត់ថា (អាដហុក) ប្រចាំខេត្ត
មណ្ឌលគីរី លោកប៉ែន ប៊ូណ្ណារ៍នឹងចូលខ្លួនទៅបំភ្លឺជុំវិញបណ្តឹងរបស់លោក ដែលប្តឹងមន្ត្រីពាក់
ព័ន្ធមួយចំនួនក្នុងខេត្តនេះថាមានការខ្វះចន្លោះក្នុងការទប់ស្កាត់​បទល្មើសកាប់បំផ្លាញ​ព្រៃឈើ
នៅតំបន់មួយចំនួននៅក្នុងខេត្តភាគឥសាន្តមួយនេះ។​
តាមដីកាកោះរបស់ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តមណ្ឌលគិរី លោក សូ សុវិទ្យា បានតម្រូវ
ឲ្យលោក ប៉ែន ប៊ុណ្ណារ៍ ចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២៤ខែកុម្ភៈនៅម៉ោង​៨ព្រឹក។
ការបំភ្លឺនោះទាក់ទងលោក ប៉ែន ប៊ុនណ្ណារ៍ ប្តឹងទៅតុលាការថា អាជ្ញាធរពាក់ព័ន្ធបានធ្វេសប្រហែល និង បណ្តែតបណ្តោយមិនទទួលខុសត្រូវ ទុក​ឲ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់មួយចំនួន
នាខេត្តនេះ។​
លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់នៅក្នុងពាក្យបណ្តឹងរបស់លោកថា ដីជាង ១០០០ហិកតា នៅឃុំ ប៊ូស្រា និង ឃុំដាក់ដាំ នៅស្រុក ពេជ្រជ្រាដា កំពុងរងការកាប់បំផ្លាញពីជនមិនស្គាល់អត្តសញ្ញាណហ៊ុំព័ទ្ធ
ធ្វើជាកម្មសិទ្ធិ។​
នៅលើហ្វេសប៊ុកលោក ប៉ែន ប៊ុណ្ណារ៍ ក៏បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរកឃើញថា មានបទល្មើសកើតឡើងត្រូវដាក់ប្តឹងទៅតុលាការឲ្យចាត់វិធានការទប់ស្កាត់។
នៅពេលទំនាក់ទំនងតាមទូរស័ព្ទ នៅរសៀលនេះ លោក សូ សុវិទ្យាព្រះរាជអាជ្ញារងនៃសាលា
ដំបូងខេត្តមណ្ឌលគិរី​បដិសេធមិនឆ្លើយតបនឹងសំណួររបស់អ្នកកាសែតជាតិខ្មែរពាក់ព័ន្ធនឹងការ
កោះហៅមន្ត្រីសិទ្ធិមនុស្សនេះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger