សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 19, 2017

គណបក្សប្រឆាំងនឹងមិនចូលប្រជុំសភាដើម្បីពិភាក្សាស្តី​ពី​វិសោធនកម្ម​ច្បាប់​នៃ​គណបក្ស ន​យោបាយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក យឹម សុវណ្ណ (ខាងស្តាំរូបជួរលើ) និងតំណាងរាស្ត្របក្សប្រឆាំងដទៃទៀតនឹងមិន
ចូលប្រជុំសភានៅថ្ងៃស្អែកទេ។


ដោយ លោក នុប​ គីម

តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ​(CNRP) បដិសេធ​ចូល​រួម​ក្នុង​ការ​ប្រជុំ​ពិភាក្សា និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​នៃ​គណបក្សន​យោបាយ នៅ​រដ្ឋ​សភា​នៅ ថ្ងៃស្អែក ទី ២០ កុម្ភះនេះ​។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថាតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងទាំងអស់សម្រេច​មិន​ចូល​រួម​ប្រជុំ​ពិ​ភាក្សា និង​អនុម័ត​ច្បាប់​ស្តី​ពី​គណបក្សន​យោបាយ​នោះ​ទេ​។
លោក​បញ្ជាក់​ថា ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងមិនទៅចូលរួមប្រជុំទេយើង 
បានសម្រេចជាមួយគ្នារួម ដោយសារថាយើងមិនគាំទ្រឱ្យមានការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយនោះទេដូច្នេះយើងមិនចូលរួមប្រជុំទេ ហើយយើងនៅតែបន្តការងាររបស់យើងពិនិត្យមើលសេចក្តីព្រៀងច្បាប់ណាដែលមានផលប្រយោជន៍ចំពោះប្រទេសជាតិនិងប្រជាពលរដ្ឋ។ កិច្ចការណាដែលមានផលប្រយោជន៍យើងនឹងបន្តការចូលរួមដដែល ប៉ុន្តែចំពោះសេចក្តីព្រៀងច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយហ្នឹង ថ្ងៃស្អែកហ្នឹងគឺយើងមិនទៅចួលរួមទេ
សេចក្តី​​ស្នើ​​ច្បាប់​​នេះ​​បាន​​ធ្វើ​​ឡើង​​បន្ទាប់​​ពី​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​​បាន​​ជំរុញ​​​ឱ្យ​​មាន​​ការ​​ធ្វើ​វិសោធន​កម្ម​​ច្បាប់​​​ស្តី​​ពី​​គណបក្ស​​នយោបាយ​​ដែល​​ច្បាប់​​នោះ មិន​​អនុញ្ញាត​​ឱ្យ​​អ្នក​នយោ​បាយ​​មាន​​ទោស ធ្វើ​​ជា​​ប្រធាន និង​​អនុ​​ប្រធាន​​គណបក្ស​​បាន​​នោះ​​ទេ​​។
បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ពី​ការ​ធ្វើ​វិសោធនកម្ម​ស្តី​ពី​ច្បាប់​នយោបាយ​របស់​លោកនាយករដ្ឋមន្ត្រី អង្គការ​សង្គម​ស៊ីវិល​ចំនួន២០​បាន​ចេញ​សេចក្តី​ថ្លែ​ង​ការ​រួម​មួយ​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​​ថា ​បាន​រំលោភ​សេរី​ភាព​បុគ្គល​ដែល​ចូល​រួម​ក្នុង​គណបក្ស​នយោបាយ  និង​សិទ្ធិបុគ្គល​ចូល​រួម​យ៉ា​ង​​ស​​ក​ម្ម​​​​​ក្នុ​ង​ជីវិត​នយោបាយ ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរ មិនអាចទាក់ទងលោក សុខ ឥសានអ្នកនាំពាក្យរបស់គណបក្ស
ប្រជាជនកម្ពុជាដើម្បីឆ្លើយតបនឹងជំហររបស់គណបក្សប្រឆាំងនៅរសៀលនេះបានទេ​ដោយទូរសព្
ទរបស់លោកគ្មានអ្នកទទួលនៅពេលហៅចូលជាច្រើនដង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger