សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, February 14, 2017

តុលាការចេញដីកាកោះហៅលោកកឹម សុខឲ្យចូល បំភ្លឺនៅថ្ងៃទី ១៧ កុម្ភះនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
មន្ត្រីនគរបាលយកដីកា របស់តុលការភ្នំពេញទៅបិទជាប់ជញ្ចាំងផ្ទះរបស់លោកកឹម សុខ
នៅខេត្តតាកែវនាព្រឹកមិញនេះ។

ដោយ លោក​ នុប គីម

តុលាការ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​កោះ​ហៅ​អ្នកវិភាគ​នយោបាយនិងសង្គម លោក គឹម សុខ 
ឲ្យ​ចូល​បំភ្លឺ នៅថ្ងៃ ទី ១៧ កុម្ភះ​នេះ ដែល​ការ​កោះ​ហៅ​នេះ កើត​ឡើង​ភ្លាម​ៗ​ក្នុង​ថ្ងៃ​តែ​មួយ បន្ទាប់
​ពី​មេធាវី​តំណាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​។
លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ថ្លែង​ព្រមាន​ចាប់​ខ្លួន​លោក គឹម សុខ ព្រម​ទាំង​ប្រាប់​
ទៅ​សមត្ថកិច្ច​ឲ្យ​តាម​ឃ្លាំ​មើល​អ្នក​វិភាគ​រូប​នេះ​ទៀត​ផង ដោយ​ថា ក្រែង​លោក គឹម សុខ រត់​គេច
​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

លោក គឹម សុខ ត្រូវ​បាន​លោក ហ៊ុន សែន ប្ដឹង​ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម បន្ទាប់​ពី​លោក​និយាយ​នៅ​ក្នុងវិទ្យុ​អាស៊ី​សេរី ជុំ​វិញ​ឃាតកម្ម​លើ​លោក កែម ឡីថាគណបក្ស
ប្រជាជនកម្ពុជានៅពីក្រោយខ្នង។
មេធាវី​តំណាង​លោក ហ៊ុន សែន គឺ​លោក គី តិច បាន​ចាត់​ទុក​សម្ដី​របស់​លោក គឹម សុខ ថា​បាន​ចោទ​ប្រកាន់​ទៅ​លើ​លោក ហ៊ុន សែន ថា​បាន​សម្លាប់​លោក កែម ឡី។
នៅព្រឹកនេះដែរសមត្ថកិច្ចនគរបាលខេត្តតាកែវបានយកដីកាកោះរបស់សាលាដំបូងរាជធានី
ភ្នំពេញទៅបិទលើជញ្ចាំងមុខផ្ទះរបស់លោក​កឹម សុខនៅខេត្តតាកែវ។ ក៏ប៉ុន្តែលោកកឹម សុខ
និងក្រុមគ្រួសារមិនមានវត្តមាននៅក្នុងផ្ទះនោះទេ៕

ដីកាកោះរបស់តុលាការភ្នំពេញចេញនៅព្រឹកមិញនេះ

 មន្ត្រីនគរបាលស្រងាកចិត្តនៅពេលទៅដល់ផ្ទះលោក កឹម សុខដោយឃើញផ្ទះបិទ
ទ្វារជិត។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger