សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, February 13, 2017

លោកហ៊ុន សែនគំរាមចាប់ខ្លួនអ្នកវិភាគ​កឹម សុខនិងឲ្យ នគរបាលតាមដានឲ្យជាប់កុំឲ្យគេចខ្លួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនព្រមានចាប់ខ្លួនអ្នកវិភាគលោក កឹម សុខនៅព្រឹកមិញ
នេះ។

ដោយ​ លោក ជា​​វិបុល
 
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះព្រមានចាប់ខ្លួនលោកលោក គឹម សុខអ្នក
វិភាគសង្គមនិងនយោបាយបន្ទាប់ពីអ្នកវិភាគរូបនេះថ្លែងថាគណបក្សប្រជាជនកម្ពុជាជាអ្ន​ក 
បាញ់​សម្លាប់ លោក កែម ឡី កាលពីថ្ងៃ ទី ១០ កក្កដា ឆ្នាំ​២០១៦។
ក្នុងពិធីសម្ពោធស្ពាននៅស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី  
ហ៊ុន សែន ថ្លែងថា ពាក្យបណ្តឹងរបស់លោកប្រឆាំងនឹងលោក គឹម សុខ នឹងទៅដល់ដៃតុលាការ
នៅល្ងាចនេះ ហើយលោកបានព្រមានថានឹងចាប់ខ្លួនអ្នកវិភាគរូបនោះ បើមិនមានលុយ​សងជំងឺ
ចិត្តចំនួនកន្លះលានដុល្លារទេនោះ។
លោកបញ្ជាក់ថា «កុំអ្នកឯងស្អី អាងអ្នកវិភាគ។ វិភាគប៉ះដាក់អ្ហើយ! អត់មានទុកទេ ហើយ
នគរបាលតាមឲ្យជាប់ ក្រែងលោវារត់»
​មេធាវីការពារក្តីនាយករដ្ឋមន្រ្តី គឺលោក គី តិច អះអាងថា លោក គឹម សុខ បាន​ថ្លែង​នៅ​ក្នុង​វិទ្យុ​អាស៊ី​សេរី​កាល​ពី​យប់ថ្ងៃសៅរ៍ ដោយចោទថា​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អ្នក​សម្លាប់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ​ម្នាក់ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពីថ្ងៃទី១០ ​ខែ​កក្កដា ឆ្នាំ​២០១៦។
ក្រៅពីការព្រមានចាប់ខ្លួនអ្នកវិភាគនោះ លោក ហ៊ុន សែន ក៏បានព្រមានថា នឹងត្រៀម​ក្តារមឈូស​ទុកសម្រាប់អ្នកណាដែលលោកថាធ្វើ «បដិវត្តន៍ពណ៌» ដើម្បី​បំផ្លាញសន្តិភាព។ លោកថា «អ្នក
ណាបំផ្លាញសន្តិភាព នឹងគ្មានការអត់ឱន និងគ្មានការលើកលែងទេ។ សូមបញ្ជាក់ជូន កុំប្រាថ្នា
ធ្វើបដិវត្តន៍ពណ៌អីអញ្ចេះអញ្ចុះ អត់បានទេ! អាហ្នឹងនិយាយតាមមួយបែប ត្រូវត្រៀមក្តារមឈូល
ឲ្យហើយទៅ»
ទាក់ទងរឿងនេះដែរ សមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង លោក ស្រី ថាក់ ឡានីត្រូវបានតុលាការ
ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចូលរដ្ឋ៨លានរៀល ព្រមទាំងបង្គាប់ឲ្យ
សង ជំងឺចិត្តដល់លោក ហ៊ុន សែន ១០០រៀល ផងដែរ ។ប៉ុន្តែលោក ស្រី ថាក់ ឡានី បានគេចខ្លួន
ទៅក្រៅប្រទេសបន្ទាប់ពីលោក ហ៊ុន សែន ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យ
ប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយពីលោកស្រីថ្លែងថា ករណី
បាញ់សម្លាប់ លោក កែម ឡី ជាប់ពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី មានប្រសាសន៍ថា ឲ្យតែជិតដល់ថ្ងៃបោះឆ្នោត
មេដឹកនាំបក្សកាន់អំណាចតែងតែរកលេសចាត់វិធានការលើអ្នកវិភាគរិះគន់ចំណុចខ្វះខាតរបស់
រដ្ឋាភិបាល។ លើសពីនេះទៀតលោក វិភាគថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៨ អ្នកវិភាគអាចគ្រោះថ្នាក់ដល់ជីវិតនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនក៏អាចនឹងឈានដល់ការ
បិទមុនបោះឆ្នោតឆ្នាំ២០១៨។ លោកវិភាគថា«សុវត្ថិភាពសម្រាប់អ្នកវិភាគពីថ្ងៃនេះរហូតដល់ឆ្នាំ២០១៨ យើងត្រូវដាក់ខ្លួនក្នុង ហានិភ័យខ្ពស់អាចឈានទៅដល់ការគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក៏អាចថាបាន។ វាជារឿងមួយទេតំរុយអ្វីដែលកំពុងកើតមានឡើង ហើយរឿងបន្ទាប់ទៀតដែលយើងប្រមើល
មើលនោះ វាអាចនៅថ្ងៃខាងមុខជិតទៅដល់ថ្ងៃបោះឆ្នោតមែនទែន ខ្ញុំគិតថាប្រព័ន្ធផ្សព្វផ្សាយខ្លះ នឹងអាចទទួលការចោទប្រកាន់រហូតដល់បិទក៏អាចថាបានដែរ សម្រាប់អ្វីដែលជាដំណើរវិវត្តន៍
ឈានទៅដល់ការបោះឆ្នោតខាងមុខ»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger