សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, February 18, 2017

អ្នកជម្ងឺភ្នែកឡើងបាយនឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតស្ថិតនៅមិនឆ្ងាយពីផ្សារទំនើបសុវណ្ណា



មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រកាសឲ្យសាធារណជនទៅទទួលការព្យាលបាលជំងឺភ្នែក
ឡើង​បាយ គឺពេទ្យនេះទទួលការវះកាត់ដោយឥតគិតថ្លៃនោះទេ។​
តាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញផ្សាយនៅថ្ងៃទី១៧ខែកុម្ភៈបានឲ្យ
ដឹងថា ការព្យាលបាលដោយឥតគិតថ្លៃនេះមានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៤ខែកុម្ភៈ
ឆ្នាំ២០១៧។

មន្ទីរពេទ្យខាងលើនេះឲ្យដឹងទៀតថា ជំងឺភ្នែកឡើងបាយ គឺជាការវិវត្តន៍នូវស្នាមសបាំងកញ្ចក់ភ្នែក​ដោយមិនមានការឈឺចាប់ទេ ប៉ុន្តែជំងឺនេះធ្វើឲ្យអ្នកជំងឺពិបាកមើលហើយ វាអាចវិវត្តន៍បណ្តាលឲ្យ
ពិការភ្នែកទាំងស្រុងទៀតផង បើមិនទទួលបានការព្យាបាលត្រឹមត្រូវ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger