សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 17, 2017

លោកហ៊ុន ម៉ណែតពិសារអាហារថ្ងៃត្រង់ពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកហ៊ុន ម៉ាណែតថតជាមួយ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា
 លោក វីល្លៀម ហៃដ្ដ (William Heidt) នៅ​ថ្ងៃ​ទី​១៧ខែ​កុម្ភៈ។


ដោយ លោក ជា វិបុល

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) នៅ​ថ្ងៃ​ទី​១៧
ខែ​កុម្ភៈ បាន​ជួបទទួលទានអាហារថ្ងៃត្រង់​ពិភាក្សាការងារ​ជាមួយ​កូន​ប្រុស​ច្បង​លោក​នាយក
រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែតពីសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរនិង
វិធានការប្រយុទ្ធប្រឆាំងនឹងភេវរកម្មអន្តរជាតិ។
ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ថា លោក វីល្លៀម ហៃដ្ដ និង​លោក ហ៊ុន ម៉ាណែត បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​ផ្លែផ្កា​មួយ​ក្នុង​ពេល​ដែល​លោក​ទាំង​
ពីរ​ពិសា​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​នៅ​និវាសដ្ឋាន​លោក វីល្លៀម ហៃដ្ដ។ ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ថា ប្រធានបទ​ពិភាក្សា​រួម​មាន កិច្ច​សហប្រតិបត្តិការ​យោធា និង​ការ​ប្រឆាំង​នឹង​ភេរវកម្ម។
ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​យោធា រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន
​ប្រកាស​ផ្អាក​សម​យុទ្ធ​យោធា​ឆ្មាំ​អង្គរ​ជាមួយ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។
រដ្ឋាភិបាល​លើក​ហេតុផល​ថា ការ​ផ្អាក​នេះ​ដោយសារ​ប្រទេស​កម្ពុជា ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស
រើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨។ លើស​ពី​នេះ កម្លាំង​សមត្ថកិច្ច​កម្ពុជា ក៏​កំពុង​រវល់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្ក្រាប​គ្រឿង
ញៀន​ផង​ដែរ។ ទោះជាយ៉ាងណា អ្នក​ខ្លះ​យល់​ថា ការ​សម្រេច​ផ្អាក​របស់​រដ្ឋាភិបាល​កម្ពុជា អាច​មាន​ហេតុផល​នយោបាយ​ច្រើន​ជាងដោយសារនៅពេលនេះសហរដ្ឋអាមេរិកប្រកាន់ជំហរប្រឆាំងដាច់
ខាត។
កន្លង​ទៅ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ ធ្លាប់​ថ្លែង​ថា ការ​ផ្អាក​ធ្វើ ឬ​មិន​ធ្វើ​សម​យុទ្ធ​ជាមួយ​ប្រទេស​ណា​មួយ គឺ​ជា​សិទ្ធិ​របស់​កម្ពុជា ប៉ុន្តែ​លោក​ថា អ្នក​ដែល​ខាត​បង់​មិន​មែន​សហរដ្ឋអាមេរិក នោះ​ទេ។
លោកហ៊ុន ម៉ាណែតក៏ជាមន្ត្រីជាន់ខ្ពស់យោធាកម្ពុជាមួយរូបបានបញ្ចប់ការសិក្សាវិស័យយោធា
នៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកដែលមានឈ្មោះថាសាកលវិទ្យាល័យ West Point
­­

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger