សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 17, 2017

រាជរដ្ឋាភិបាលសម្រេចឲ្យធនាគារអេស៊ីលីដាប្តូរឡូហ្គោ រូបហង្សចេញ ជាបន្ទាន់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ស្លាកសញ្ញារូបហង្សរបស់ធនាគារអេស៊ីលីដា (ធ្វេង) និងក្រសួងហិរញ្ញវត្ថុ (ស្តាំ) មាន
រូបហង្សដូចគ្នាដែលអាចនាំឲ្យមានការច្រឡំដល់មហាជន។

ដោយ កញ្ញា ប្រាក់ ដាលីន
រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសម្រេចកំណត់ឱ្យធនាគារ
អេស៊ីលីដា(Acleda)  ដែលជាធនាគារល្បីមួយនៅកម្ពុជា ប្តូររស្លាកសញ្ញា(ឡូហ្គោ)​ រូបហង្សចេញ ដើម្បីធ្វើយ៉ាងណាកុំឱ្យច្រឡំជាមួយនឹងស្លាកសញ្ញាផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងតាមហ្វេសប៊ុករបស់លោកនៅព្រឹក
មិញនេះ។
លោក ខៀវ កញ្ញា​រីទ្ធក៏បានឲ្យដឹងទៀតថា​ ប្រមុខរាជរដ្ឋាភិបាលក៏ជំរុញឲ្យទូរទសន្សន៏ជាតិ (ទទក)
ទូរទស្សន៏ឯកជន​ព្រមទាំងវិទ្យុជាតិនិងវិទ្យុឯកជនទាំងអស់ត្រូវតែផ្សាយថា​ គ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយគឺជារបស់ឯកជន។
ការសម្រេចឱ្យធនាគារដ៏ធំមួយនេះ ដូររូបឡូហ្គោ បានធ្វើឡើងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងឡាយ បិទស្លាកថា មីក្រូហិរញ្ញ
វត្ថុគឺជារបស់ឯកជន មិនមែនជារបស់រដ្ឋ។ ជាមួយគ្នានេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីខាងលើប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក៏ដាក់បញ្ជា
បំរាមដល់មន្រ្តីមូលដ្ឋានមិនឲ្យចូលរួមពាក់ព័ន្ធ នឹងសេវាកម្មរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុផងដែរ ដើម្បីបញ្ជៀសពីការយល់ច្រឡំរបស់សាធារណជននៅទូទាំងប្រទេស។
ភ្លាមៗនេះ នៅពេលទំនាក់ទំនងតាមទូរសទ្សន៏ មន្ត្រីគ្រប់គ្រងធនាគារអេស៊ីលីដា​សាខាចោមចៅ
បដិសេធធ្វើការឆ្លើយតបនឹងការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលនេះ៕
កិច្ចប្រជុំគណះរដ្ឋមន្ត្រីនៅព្រឹកមិញនេះ ក្រោមអធិបតីនាយករដ្ឋមន្ត្រីហ៊ុន សែន

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger