សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 16, 2017

តុលាការបដិសេធសំណើសុំពន្យារពេលរបស់លោក កឹម សុខ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លិខិតសុំពន្យារពេលរបស់លោកកឹម សុខដែលតុលាការបដិសេធភ្លាមៗនាព្រឹកមិញនេះ
ដោយ កញ្ញា សុខ ឆេង

លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ
២០១៧នេះ បានច្រានចោល និងបដិសេធចំពោះការសុំពន្យារពេលចូលបំភ្លឺនៅតុលាការនៅថ្ងៃ
ស្អែក របស់លោកកឹម សុខ អ្នកវិភាគនយោបាយថ្មីថ្មើង។
លោក សៀង សុខ បានចារលើលិខិតសុំពន្យារពេលរបស់លោក គឹម សុខ ដែលអ្នកកាសែត ទើប
ទទួលបាននៅមុននេះថា «យើង សៀង សុខ មិនអនុញ្ញាតលើការស្នើសុំនេះទេ សាមីខ្លួនត្រូវតែ
ចូលមកកាន់អយ្យការ តាមកាលកំណត់»
សូមបញ្ជាក់ថា លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ ដែលបានចោទប្រកាន់ប្រមុខ
រាជរដ្ឋាភិបាលថាជាអ្នកនៅពីក្រោយខ្នងការសម្លាប់លោក កែម ឡី។ នៅពេលនេះលោក កឹម សុខរងការប្តឹងពី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និង
ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន២ករណីនោះ បានចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានី
ភ្នំពេញ នៅវេលាម៉ោងប្រមាណ៩៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈនេះ ដើម្បីស្នើសុំពន្យាពេលចូល
បំភ្លឺ ដែលអយ្យការបង្គាប់ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១៧ ខែកុម្ភៈស្អែកនេះ។
កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧លោក គឹម សុខ បាននិយាយនៅវិទ្យុអាស៊ីសេរី ក្នុងកិច្ច
សម្ភាសន៍មួយ យ៉ាងដូច្នេះថា «គេនេះគឺសំដៅទៅលើប្រព័ន្ធ.... ប្រព័ន្ធមួយក្រោមការគ្រប់គ្រង
នៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រួចហើយរកមុខឃាតកមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិមុនៗ»
នៅព្រឹកមិញនេះដែរ លោក មេធាវី គី តិច ក៏បានចូលទៅដាក់ពាក្យបណ្តឹងទី២ របស់លោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់អយ្យការផងដែរ ដើម្បីប្តឹងលោក គឹម សុខពីបទ «បានចោទប្រកាន់
មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់
មនុស្សហើយ រកមុខឃាតកមិនឃើញ» ដោយទាមទារសំណងចំនួន១០លានរៀល។
ដោយឡែក ក្នុងបណ្តឹងមុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្តឹងទារជម្ងឺចិត្តដល់ទៅ១លានដុល្លារ
ពីលោកកឹម សុខខណះលោកនៅពេលនេះកំពុងរស់នៅក្នុងបន្ទប់ជួលតម្លៃ៨០ដុល្លារក្នុងមួយ
ខែនិងមានលុយតែ២០០ដុល្លារក្នុងកុងធនាគារ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger