សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 16, 2017

តុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនលោក ចៅ វាសនាចៅសង្កាត់រងប៉ោយប៉ែត មកពីបក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


 លោក ចៅ វាសនា ចៅសង្កាត់រងប៉ោយប៉ែតមកពីគណបក្សសម រង្ស៊ីត្រូវបានតុលាការ
ចាប់ឃុំខ្លួនក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យនៅថ្ងៃត្រង់នេះ។
ដោយ កញ្ញា ប្រាក់ ដាលីន
 
លោក ចៅ វាសនា ចៅសង្កាត់រងទី២ គណបក្សសម រង្ស៊ី នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានធ្វើការឃាត់ខ្លួនយកទៅឃុំឃាំងបណ្ដោះអាសន្ននៅពន្ធនាគារ
ខេត្ត បន្ទាយមានជ័យ វេលាម៉ោង១២ថ្ងៃត្រងនេះ។
អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចោទប្រកាន់លោកចៅ វាសនាពីបទញុះញង់
ឲ្យកម្មករអូសរទេះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតធ្វើបាតុកម្មហើយបង្កឲ្យមានអំពើហិង្សាកាលពី
ឆ្នាំ២០១៥កន្លងមក។
គណបក្សសង្គ្រោះជាតិចាត់ទុកថាការចាប់ខ្លួននេះគឺជារឿងនយោបាយហើយរឿងរ៉ាវទាក់ទងនឹងការ
ធ្វើបាតុកម្មរបស់កម្មករក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះបានកើតឡើងជិតពីរឆ្នាំ
កន្លងមក តែតុលាការបែរជាចាត់ការសំណុំរឿងចាស់នេះ ខណះការបោះឆ្នោតឃុំ-សង្កាត់ជិតមក
ដល់ទៅវិញ។ គណបក្សសង្គ្រោះជាតិក៏បានដាក់លោក ចៅ វាសនាជាបេក្ខជនចៅសង្កាត់ប៉ោយ
ប៉ែតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅ ខែ មិថុនាខាងមុខនេះដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger