សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 17, 2017

តុលាការសម្រេចឃុំខ្លួនលោកកឹម សុខនៅរសៀលនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក កឹម សុខពេលធ្វើដំណើរមកកាន់តុលាការភ្នំពេញនាព្រឹកមិញនេះ

ដោយ លោក ជុំ បូរ៉ា

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោក គឹម សុខ ដែលវិទ្យុអាស៊ីសេរីដាក់ងារថាជា
អ្នកវិភាគបញ្ហានយោបាយនិងសង្គមនោះ​ត្រូវបានតុលាការចោទប្រកាន់ ហើយនឹងត្រៀមដឹកចេញ
ពីតុលាការយកទៅឃុំខ្លួនបណ្តោះអាសន្ន​ នៅពន្ធនាគារនារសៀលនេះ។​
លោក គឹម សុខ ដែលបានចោទប្រកាន់ប្រមុខរាជរដ្ឋាភិបាលថាជាអ្នកនៅពីក្រោយខ្នងការសម្លាប់
លោក កែម ឡីនោះ នៅពេលនេះលោករងការប្តឹងពី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងនាម
ប្រធានគណបក្សប្រជាជនកម្ពុជាចំនួន២ករណីនោះ បានចូលទៅកាន់អយ្យការ អមសាលា
ដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ១១៖០៣នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈនេះ ដើម្បីបំភ្លឺ ដល់ព្រះរាជអាជ្ញារងលោក សៀង សុខ។ ក៏ប៉ុន្តែបន្ទាប់ពីលោកព្រះរាជអាជ្ញារងបានសាកសួរ
ចប់ ក៏សម្រេចឃុំខ្លួនតែម្តង។
សូមរំឮកថាកាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧លោក គឹម សុខ បាននិយាយនៅវិទ្យុអាស៊ីសេរី ក្នុងកិច្ចសម្ភាសន៍មួយ យ៉ាងដូច្នេះថា «គេនេះគឺសំដៅទៅលើប្រព័ន្ធ.... ប្រព័ន្ធមួយក្រោមការគ្រប់
គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្នហ្នឹង វាបណ្តោយឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្ស
ហើយ រួចហើយរកមុខឃាតកមិនឃើញ មិនត្រឹមតែលោកបណ្ឌិត កែម ឡី ទេ អ្នកតស៊ូមតិមុនៗ»
នៅម៉ោងជាង៣រសៀលនេះ មានការរៀបចំរថយន្តនិងមានកម្លាំងសមត្ថកិច្ចរៀបចំសណ្តាប់ធ្នាប់​។ ទោះយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតពីការចោទប្រកាន់និងការដឹកលោក គឹម សុខ ចេញពី
តុលាការម៉ោងណាឲ្យច្បាស់នៅឡើយ។
ចំណែកនៅជុំវិញតុលាការនៅពេលនេះប្រជាពលរដ្ឋជាង១០០នាក់រួមទាំងអ្នកកាសែតរាប់សិបនាក់
ផងនោះ កំពុងតែប្រមូលផ្តុំ​ដើម្បីបង្ហាញការគាំទ្រដល់លោក គឹម សុខ។ ក៏ប៉ុន្តែគេមិនសង្កេតឃើញវត្តមានមន្ត្រីគណបក្សសង្គ្រោះជាតិណាម្នាក់នៅតុលាការភ្នំពេញទេ តាំង
តែពីព្រឹកមក៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger