សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 15, 2017

អធិការខណ្ឌដូនពេញបញ្ជាក់ថាមិត្តភ័ក្ររបស់លោកកឹម សុខត្រូវចាប់ខ្លួនដោយសារបើកឡាន ជ្រែពេញផ្លូវ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សៀង ជិនត្រូវបានដោះលែងវិញហើយកាលពីយប់ថ្ងៃអង្គារ៍
ដោយ កញ្ញា​ សុខ ឆេង
 
អធិការ​នគរបាល​ខណ្ឌ​ដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បញ្ជាក់​ នៅ​ថ្ងៃ​នេះថា ការ​ឃាត់​ខ្លួន​លោក សៀង ជិន មិត្តភ័ក្ដិ​របស់​លោក គឹម សុខ នោះ ដោយសារ​លោក​សៀង ជិនបើកបរ​ហួស​ល្បឿន​កំណត់ បើក​រថយន្តជ្រែ​ទៅ​ជ្រែ​មក ខុស​ច្បាប់​ចរាចរណ៍ ហើយ​សមត្ថកិច្ច​ក៏ចាត់ការ​រឿង​នេះតាម
ច្បាប់ចរាចរណ៏ថ្មី។
ទោះជាយ៉ាងណា លោកអធិការបានបញ្ជាក់ថាមិត្តភ័ក្ដិ​របស់​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ គឺ​លោក សៀង ជិន ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​យប់​ថ្ងៃ​ទី​១៤ កុម្ភៈ ក្រោយ​សមត្ថកិច្ច​បំពេញ​សំណុំ​បែបបទ​រួច​រាល់។
លោក សៀង ជិន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត្រ នៅ​ម៉ោង​ជាង ១០ យប់ ថ្ងៃទី១៣ កុម្ភៈ បន្ទាប់​ពី​លោក​និង​មិត្តភ័ក្ដិ​ម្នាក់​ទៀត បាន​ទៅ​ទទួល​លោក គឹម សុខ ពី​ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) កាល​ពី​រាត្រី​ថ្ងៃ​ដដែល។ ចំណែកលោកកឹម សុខមិនបានស្ថិត
នៅក្នុងរថយន្តនោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger