សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 15, 2017

លោកសម រង្ស៊ីបដិសេធព័ត៌មានថាលោកគ្រោងដាក់ ភរិយាលោកឲ្យឡើងធ្វើមេបក្សសង្គ្រោះជាតិ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ

ដោយ លោក ជា វិបុល

អតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានបដិសេធព័ត៌មានថា លោកគ្រោង ដាក់ក្រុមគ្រួសាររបស់លោកឲ្យធ្វើជាប្រធានបក្សសង្រ្គោះជាតិជំនួសរូបលោកនោះទេ។
នេះជាការបញ្ជាក់របស់លោក សម រង្ស៊ី បន្ទាប់ពីមានពការបង្ហោះលិខិតមួយថា លោកស្រី ជូឡុង ស៊ូម៉ារ៉ា ភរិយារបស់លោក អាចនឹងជំនួសតំណែងរបស់លោកក្រោយពីលោកលាលែងពីប្រធាន
គណបក្សប្រឆាំង។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤កុម្ភៈនេះថា «ខ្ញុំអត់មានរៀប
ចំឲ្យភរិយាខ្ញុំ ឬកូនខ្ញុំណាម្នាក់ មកដឹកនាំគណបក្ស ជំនួសខ្ញុំទេ»
កាលពីថ្ងៃ អាទិត្យកន្លងមកនេះ​ គណបក្សសង្រ្គោះជាតិបានសម្រេចទុកតំណែងប្រធានគណបក្ស
សង្គ្រោះជាតិនៅទំនេររយះពេលពីរឆ្នាំទៀត ខណៈលោក លោក កឹម សុខា នៅធ្វើជាប្រធានស្តីទី
រហូតមក។
គណបក្សប្រឆាំងនេះអះអាងថាការជ្រើសរើសមេបក្សថ្មី មកជំនួសតំណែងលោក សម រង្ស៊ី
នឹ​ង​ត្រូ​វធ្វើឡើង​ប្រមា​ណជា​ពីរ​ឆ្នាំទៀត ដោយថាជាការអនុវត្តតាមលក្ខខន្តិកៈ​រប​ស់​គ​ណ​ប​ក្ស​​ ពោលគឺរក្សា​តំណែងប្រ​ធាន​គ​ណប​ក្ស​ប្រឆាំងនេះ​​​ឲ្យនៅទំនេរ ខណៈស្ថានការណ៍​នយោបាយ
កំពុងតានតឹង។
លោកសម រង្ស៊ីក៏អះអាងថាលិខិតដែលគេបង្ហោះតាមហ្វេសប៊ុកថាលោកស្នើឲ្យលោក កឹម សុខា
តែងតាំងភរិយារបស់លោកគឺអ្នកស្រី យូឡុង សូម៉ារ៉ាធ្វើជាប្រធានបក្សជំនួសលោកនោះគឺជា
លិខិតក្លែងក្លាយទេ៕
ខាងក្រោមនេះជាលិខិតដែលសម រង្ស៊ីថាជាលិខិតក្លែងក្លាយ

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger