សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, February 12, 2017

គណៈកម្មាធិការ​អចិន្ត្រៃយ៍បក្សCNRPមិនទាន់កំណត់ថ្ងៃ ប្រជុំប្រគល់តំណែងប្រធានបក្សឲ្យ ​អ្នកថ្មីទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកសម រង្ស៊ីនិងលោកកឹម សុខាចាប់ដៃគ្នាយ៉ាងណែន
ដោយ លោក ជុំ បូរ៉ា
 
រហូតមកដល់ពេលនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ(CNRP) មិនទាន់
អាចកំណត់ថ្ងៃប្រជុំប្រគល់ឬផ្ទេរតំណែងប្រធានគណបក្សរបស់លោកសម រង្ស៊ីទៅឲ្យលោកកឹម សុខាឬមន្ត្រីជាន់ខ្ពស់រូបណាម្នាក់ទៀតនៅឡើយទេ។ នេះបើតាមការអះអាងរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មកោ​សមាជិកមួយរូបនៃ​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះជាតិ។
ព្រះអង្គមានបន្ទូលទៀតថា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះជាតិ​ក៏មិនទាន់កោះប្រជុំពិភាក្សាពីករណីរបស់លោកប្រធានសម រង្ស៊ីនេះដែរ។
ក៏ប៉ុន្តែប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​នេះ បានចាត់​ទុក​ថាការលា
លែងរបស់លោកសម រង្ស៊ីពីប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះគឺ​ ជា​ការ​សម្រេច​ចិត្ត​ប្រកប
​ដោយ​កិត្តិយស ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​គណបក្ស​ជា​ធំ។
លោក កឹម សុខា ដែល​ជា​ដៃ​គូ​សំខាន់​របស់​លោក សម រង្ស៊ី ក្រោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស កាល​ពី​ឆ្នាំ​២០១២​មក​នោះ បាន​លើក​ឡើង​ដូច្នេះ
នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​ព្រឹក​ថ្ងៃ​នេះ។
លោក កឹម សុខា រៀបរាប់​ថា ការ​សម្រេច​ចិត្ត​លាលែង​ពី​ប្រធាន និង​សមាជិក​គណបក្ស​សង្គ្រោះ​
ជាតិ​របស់​លោក សម រង្ស៊ី គឺ​ជាការ​សម្រេច​ចិត្ត​ប្រកប​ដោយ​កិត្តិយស ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​គណបក្ស​ជា​ធំ។
ក្នុង​លិខិត​មួយ​ច្បាប់​ដាក់​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​បាន​លា​លែង​ពី
តំណែងជា​ប្រធាន​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​តទៅ។
ពុំ​មាន​មូល​ហេតុ​ច្បាស់​លាស់​ត្រូវ​បាន​គេ​ដឹង​នោះ​ឡើយ ប៉ុន្តែ លោក សម រង្ស៊ី បាន​ត្រឹម​តែ​បញ្ជាក់​
ថា ដោយសារ​តែ​មូល​ហេតុ​ផ្ទាល់​ខ្លួន។
នៅពេលថ្មីៗនេះ គេសង្កេតឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនព្យាយាមបំបែកបំបាក់លោក
​សម រង្ស៊ីចេញពីលោកកឹម សុខាហើយពីលោក កឹម សុខាចេញពីលោកសម រង្ស៊ីផងដែរតាម
រយះផ្តល់តំណែងឲ្យមេបក្សប្រឆាំងទាំងពីររូបមានឋានះស្មើនឹងនាយករដ្ឋមន្ត្រីម្តងម្នាក់។ តែនៅទីបំផុតនៅពេលលោកនាយករដ្ឋមន្ត្រីមិនអាចបំបែកពួកគេទាំងពីរនាក់បានដូចបំណងនោះ
ក៏លោកប្រកាសនៅក្នុងរដ្ឋសភាថា តំណែងនាយករដ្ឋមន្ត្រីទាំងនេះ​សុទ្ធតែជាតំណែងខ្យល់ទេ

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger