សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, March 30, 2017

គណបក្សសង្គ្រោះជាតិ ចាត់ទុកក្រសួងមហាផ្ទៃ ជ្រៀតជ្រែកកិច្ចផ្ទៃក្នុងបក្ស របស់ខ្លួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


 លោក អេង ឆៃអ៊ាង អនុប្រធានបក្សសង្គ្រោះជាតិ ចូលរួមពិធីបង្សុកូលឧទ្ទិសកុសល
ជូនអ្នកស្លាប់ដោយសារគប់គ្រាប់បែកកាលពី ថ្ងៃ ទី ៣០ មីនា ១៩៩៧។
គណបក្សសង្គ្រោះជាតិលើកឡើងថា ក្រសួងមហាផ្ទៃហាក់កំពុងចូលជ្រៀតជ្រែក ការងារផ្ទៃក្នុង
គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការធ្វើសមាជសមាសសភាពរបស់គណបក្សប្រឆាំងនេះ ដោយបញ្ជាក់ថា នេះជារឿងរបស់គណបក្សសោះ បែរជាក្រសួងលូកដៃចូលឈឺឆ្អាលទៅវិញ
ក្រោយជំនួបជាមួយក្រសួងមហាផ្ទៃ កាលពីម្សិលមិញ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស
សង្គ្រោះជាតិ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃហាក់កំពុងចូលជ្រៀតជ្រែក ការងារផ្ទៃក្នុងគណ
បក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការធ្វើសមាជសមាសសភាពរបស់គណបក្ស ដោយលោកថា នេះជា
រឿងរបស់គណបក្សសោះ បែរជាក្រសួងលូកដៃចូលឈឺឆ្អាលទៅវិញ។
លោក អេង ឆៃអ៊ាង បន្ដថា គណបក្សសង្គ្រោះនឹងមិនងាយរលាយដោយងាយស្រួលទេ។ ប៉ុន្ដែ លោកថាប្រសិនបើគណបក្សប្រឆាំងត្រូវគេរារាំង ឬធ្វើទុក្ខបុកម្នេញមិនឲ្យចូលរួមប្រកួតប្រជែង
នោះ លោកថា ការបោះឆ្នោតខាងមុខ គឺមិនអាចទទួលយកបាននោះទេ។
លោកថា៖ «បើបិទគណបក្សសង្រ្គោះជាតិ ចប់ហើយបើបិទគណបក្សសង្រ្គោះជាតិ ការបោះឆ្នោត
មិនដឹងទៅជាស្អីនោះទេ បាទ និយាយឱ្យស្រួលស្ដាប់»
លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ​ បានឲ្យដឹងថា ក្រសួងមិនទទួលស្គាល់
សមាជរបស់គណបក្សសង្រ្គោះជាតិ ដែលជ្រើសរើស​ប្រធាន និងអនុប្រធានថ្មីទេ ដោយលោកថា ខុស​នឹងប្រការ៤៧ នៃ​លក្ខន្តិកៈគណបក្សនយោបាយ។ លោកបន្ដថា ក្រសួងក៏ស្នើឲ្យគណបក្ស
ប្រឆាំងកែសារ «ដូរមេឃុំ បម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ» ដោយថាសារនេះ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់វិសោធកម្មបក្សនយោបាយ។ លោកថា វាអាស្រ័យលើគណបក្សសង្គ្រោះជាតិ ជាអ្នក
ពិចារណាតាមការណែនាំរបស់ក្រសួងឬអត់ និងថា ក្រសួងនឹងមានវិធានការបន្ដបន្ទាប់ បើសិន
គណបក្សនេះមិនផ្លាស់ប្ដូរតាមការស្នើឡើង។
លោក ប្រាក់ សំអឿន អះអាងថា ក្រសួងមហាផ្ទៃមិនមែនលូកដៃចូលជ្រៀតជ្រែកផ្ទៃក្នុងគណបក្ស
សង្គ្រោះជាតិទេ ដោយថា ក្រសួងជាស្ថាប័នអនុវត្តច្បាប់ និងបំពេញតួនាទីដូចជាអាណាព្យាបាល
របស់គណបក្សទាំងអស់ និងថា​ មិនមែនធ្វើតាមខ្សែញាក់របស់រដ្ឋាភិបាលនោះទេ។
លោកថា៖ «សំខាន់គឺថាគាត់ទៅកែទៅ រឿងហ្នឹង វាចប់រឿងហើយ វាមានទៅបញ្ហាអី ឲ្យតែធ្វើតាម
អ្វី ដែលក្រសួងមហាផ្ទៃ ឲ្យគាត់កែថា អាសមាជជ្រើសប្រធាន អនុប្រធានវាខុសច្បាប់ វាខុសនឹង
ប្រកាស៤៧ ខទី២ បើគាត់កែអាហ្នឹងឲ្យត្រូវទៅ ហើយដូរអាពាក្យស្លោកឲ្យចប់ទៅ វាចប់ហើយ ក្រសួងមហាផ្ទៃ គ្រាន់តែខ្ញុំសុំជំរាបចេះថា ក្រសួងមហាផ្ទៃ ជាក្រសួងស្ថាប័នអនុវត្តច្បាប់ អញ្ចឹងធ្វើ
ម៉េចទៅតាមច្បាប់ទេ​ ហើយលោកត្រូវយល់សម្ដេចនាយករដ្ឋមន្ដ្រី គាត់ជាប្រធានបក្សមួយដោយ
ឡែក គាត់ជានាយករដ្ឋមន្ដ្រី អត់មានជាប់គ្នា អត់មានពាក់ព័ន្ធគ្នាទេណា»
កាលពីថ្ងៃទី២មីនាឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិបាន​រៀប​ចំ​សមាជ​ដើម្បីជ្រើសរើសក្បាល
ម៉ាស៊ីនដឹកនាំថ្មីរបស់ គណបក្សបន្ទាប់ពីលោក សម រង្ស៊ី បានលាលែង ពីតំណែងប្រធានបក្ស។ បន្ទាប់​ពី​ធ្វើសមាជនេះ បក្សប្រឆាំងបានបោះឆ្នោតគាំទ្រឱ្យលោក កឹម សុខា ធ្វើជាប្រ​ធាន​គណ​ប​ក្ស​សង្រ្គោះជាតិ ហើយមានអនុប្រធាន៣នាក់ រួមមានលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង
លោក អេង ឆៃអ៊ាង។
តាមប្រភពពីក្រសួងមហាផ្ទៃឲ្យដឹងថាក្រសួងនៅតែប្រកាន់ជំហរមិនទទួលស្គាល់ស​មាសភាព
ថ្មីរបស់គណបក្សប្រឆាំងនោះទេ ដរាបណាមិនមានការកែប្រែសារនយោបាយ ដូរមេឃុំបម្រើ
បក្ស ដាក់មេឃុំបម្រើរាស្ត្រ នោះចេញពីគោលនយោបាយ៥ចំនុចរបស់ខ្លួន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger