សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, March 30, 2017

តុលាការកាត់ទោសលោក សម រង្ស៊ីជាប់ពន្ធនាគារ១ឆ្នាំ ៨ខែពីបទចោទ លោក ហ៊ុន សែនថាសម្លាប់ លោក កែម ឡី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោក សម រង្ស៊ី នៅតែគូប្រជែងនយោបាយដ៏សំខាន់ជាមួយលោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន។

តុលាការ​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ឲ្យ​លោក ​សម រង្ស៊ី ចាញ់ក្តី​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន 
សែន មួយករណីទៀត ដោយឲ្យអតីតប្រធានបក្សប្រឆាំងរូបនេះ ជាប់​ពន្ធនាគារ ១ឆ្នាំ​ ៨ខែ 
ពាក់​ព័ន្ធ​នឹង​បណ្តឹង​ដែលលោក​ សម រង្ស៊ី បាន​ចោទ​រដ្ឋាភិបាល​ថា​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​
លើ​លោក​​ កែម​ ឡី​។​
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ នៅព្រឹក​ថ្ងៃទី​៣០ មីនានេះ បាន​សម្រេច​ឲ្យ​លោក​ សម រង្ស៊ី​ ​ជាប់​ពន្ធនាគារ ១ឆ្នាំ​ ៨ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ ១០លាន​រៀល និង​ឲ្យ​សង
សំណងចិត្តទៅ​លោក ​ហ៊ុន សែន ១០០រៀល​លុយ​ខ្មែរ ពីបទបរិហារកេរ្តិ៍និងញុះញង់ឲ្យបង្ករ
អសន្តិសុខដល់​សង្គម។
មេធាវីការ​ពារ​ក្តី​លោក សម រង្ស៊ី គឺលោក សំ សុគង់ យល់ថាការ​សម្រេច​នេះមិនមានយុត្តិ​ធម៌​សម្រាប់កូន​ក្តី​លោក។ អយុត្តិ​ធម៌ព្រោះ​លោក​ថា ការ​សម្រេច​នេះ​គឺធ្វើឡើង​ដោយ​គ្មាន​ភស្ភុតាង
គ្រប់​គ្រាន់ និង​មិន​មាន​អ្វី​ដែល​អាច​បញ្ជាក់​បាន​ថា​កូន​ក្តី​របស់​ខ្លួនប្រព្រឹត្ត​នូវ​បទញុះ​ញង់​ដូ​ចការ​ចោទ​ប្រកាន់​នោះ​ទេ។
ទោះ​ជាយ៉ាង​ណា​លោក សំ សុគង់ ថានឹង​ពិភាក្សា​ជា​មួយ​កូន​ក្តីលោក​ដើម្បី​ប្តឹងទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger