សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, March 23, 2017

គណបក្សសង្គ្រោះជាតិ ស្វះស្វែងជួបលោក ស ខេងជជែកពីការមិនទទួលស្គាល់លោក កឹម សុខាជាមេបក្សថ្មី

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក កឹម សុខា (ឆ្វេងគេបំផុត) និងអនុប្រធានថ្មីទាំង៣រូបនៃគណបក្សសង្គ្រោះជាតិ។

លោកកឹម សុខាប្រធានថ្មី នៃគណបក្សសង្គ្រោះជាតិបាន ឲ្យលោក យ៉ែម បុញ្ញឫទ្ធិ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យនៃគណបក្សប្រឆាំងនេះឲ្យស្វះស្វែងជួបជាមួយលោក​ ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពន្យល់ពីភាពស្របច្បាប់នៃសមាជគណបក្សសង្គ្រោះជាតិដែល
បានជ្រើសរើសប្រធាននិងអនុប្រធាន៣រូបនាពេលកន្លងមកថ្មីៗនេះ។
លោកយ៉ែម បុញ្ញឫទ្ធិ អះអាងថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតមួយទៅក្រសួងមហាផ្ទៃ
នៅព្រឹកមិញនេះ ដើម្បីសុំជួបលោក ស ខេង ឬតំណាងក្រសួងមហាផ្ទៃដើម្បីពន្យល់អំពីការចោទ
ប្រកាន់ថា សមាជរបស់គណបក្សសង្រ្គោះជាតិ ខុសច្បាប់។
លោក យ៉ែម បុញ្ញឫទ្ធិ បានអះអាងទៀតថា ការកំណត់ពេលវេលាដើម្បីជួបជាមួយលោក ស ខេង នោះគណបក្សប្រឆាំងនៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំចម្លើយពីក្រសួងមហាផ្ទៃជាមុន
សិន។
ការដាក់លិខិតស្នើសុំជួបជាមួយលោក ស ខេង នាពេលនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានផ្ញើលិខិតមួយ ទៅកាន់គណបក្សសង្រ្គោះជាតិ កាលពីម្សិលមិញ ដោយប្រាប់ទៅគណបក្ស
ប្រឆាំងថា សមាជរបស់ខ្លួន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ដើម្បីជ្រើសរើសប្រធាន និងអនុ
ប្រធានគណបក្សថ្មីនោះ បានខុសនឹងច្បាប់លក្ខន្តិកៈ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានបង្គាប់ឱ្យគណបក្សប្រឆាំង ផ្លាស់ប្តូរសារនយោបាយ «ដូរ
មេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ផងដែរ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.បឲ្យដឹងដែរថា ចំពោះរឿងនេះ គណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត (គ.ជ.ប) កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីរង់ចាំមើលលទ្ធផលចុងក្រោយ
នៃការសម្រេចរបស់ក្រសួងមហាផ្ទៃ ដោយសារតែខ្លួនបានសម្រេចទទួលស្គាល់បេក្ខជន របស់
គណបក្សសង្រ្គោះជាតិ ដើម្បីឱ្យចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅ
ថ្ងៃ ទី ៤ ខែមិថុនា ខាងមុខនេះរួចរាល់ហើយដែរ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger