សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, March 24, 2017

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែនធ្វើជាអធិបតីនៃកិច្ចប្រជុំគណះរដ្ឋមន្ត្រីនាព្រឹកមិញនេះ។


គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃ សុក្រនេះ បានពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី <<ឧបាស្រ័យ
ពាណិជ្ជកម្ម>> ដែលរដ្ឋាភិបាលអះអាងថា បង្កើតច្បាប់នេះឡើង ដើម្បីផ្តល់​ទំនុកចិត្តនិង ការពារ
ដល់វិនិយោគិនជាតិនិងអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំសមាជិករាជរដ្ឋាភិបាលហើយ ពិភាក្សាលើសេចក្តីព្រាង
ច្បាប់ស្តី​ពី <<ឧបាស្រ័យពាណិជ្ជកម្ម>> ដែលជាច្បាប់ថ្មីមួយសម្រាប់ការពារវិនិយោគិនមកបណ្តាក់
ទុននៅកម្ពុជានិង ដើម្បីការពារដល់ផលិតកម្មនិងឧស្សាហកម្ម​កម្ពុជា ពីផលប៉ះពាល់នៃការលក់
បន្ទាបថ្លៃខុសប្រក្រតី។​
លោកហ៊ុន សែនបញ្ជាក់ក្នុងកិច្ចប្រជុំថា​ ការបង្កើតច្បាប់នេះអាចផ្តល់ទំនុកចិត្តនិងធ្វើជាខែល
ការពារអ្នកវិនិយោគទាំងក្នុងស្រុកនិងបរទេស។​
សូមរំឮកថាខណះពេលចូលរួមប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងប្រទេសស្វីស កាលពីខែ
មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអ្នកវិនិយោគបរទេស មកបណ្តាក់ទុននៅ
កម្ពុជាដោយលោក​បង្ហាញថា កម្ពុជាមាន ហេរដ្ឋារចនាសម្ព័ន្ធនិងច្បាប់គ្រប់គ្រាន់ ដើម្បីបង្កភាព
ងាយស្រួលដល់អ្នកវិនិយោគ។
លោក ហ៊ុន សែនក៏អះអាងនៅក្នុងកិច្ចប្រជុំនៅប្រទេសស្វីសថាកម្ពុជាក៏កំពុងដើរលើផ្លូវត្រូវមួយ
សម្រាប់ការអភិវឌ្ឍន៏លើគ្រប់វិស័យផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger