សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, March 26, 2017

វាសនារបស់ដំរី១២ក្បាលនៅខេត្តមណ្ឌលគិរី ដែលជាប់ផុងក្នុងរណ្តៅភក់ ជំនាន់គ្រាប់ផ្លោង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 ដំរីមេនិងកូនចំនួន១២ក្បាលជាប់ផុងក្នុងរណ្តៅភក់នៅខេត្តមណ្ឌលគីរី។


វាសនារបស់ដំរីមេនិងកូន ដែលជាប់ផុងក្នុងរណ្តៅភក់នៅស្រុកកែវ សីមា ខេត្តមណ្ឌលគិរីមិនទាន់
ច្បាស់នៅឡើយទេ បើទោះបីជាអាជ្ញាធរស្រុកនេះអះអាងថាខ្លួនបានសហការជាមួយកងទ័ពនៅ
តំបន់នោះ ដើម្បីជួយសង្គ្រោះសត្វដ៏កម្រទាំងនេះក្តី។
អាជ្ញាធរស្រុកកែវ សីមាឲ្យដឹងកាលពីថ្ងៃ សៅរ៍ ទី ២៥ មីនាថា សត្វដំរីចំនួន១២ក្បាលទាំងមេនិងកូន បានជាប់​ផុង​ក្នុង​រណ្តៅ​ភក់​មួយកន្លែងដែល​បន្សល់​ទុក​ពី​ការ​ទម្លាប់​គ្រា​ប់​បែក​សម័យ​សង្រ្គាម​នៅ​ភូមិ​អូរអាម ឃុំស្រែខ្ទម ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី ។
លោក ស៊ិន វ៉ាន់វុធ អភិបាលស្រុកកែវ សីមា ឲ្យដឹងថា សត្វដំរីទាំងនោះ ទំនងពួកវាស្វែងរកប្រភព
ទឹកផឹកហើយក៏នាំគ្នាចុះទៅ​ក្នុងរណ្តៅនោះ ប៉ុន្តែ​ឡើង​វិញ​មិន​រួច ខណៈ​ក្នុង​រណ្តៅ​បានរីង​ទឹក​អស់
ហើយពោល​ពេញទៅដោយភក់។

​អាជ្ញាធរមូល​ដ្ឋានអះអាងថា ពួក​គេពិបាកនឹង​ជួយសង្រ្គោះជាតិសត្វ​ដំរីទាំងនោះ​ដោយសារតែ​តំបន់​នោះ​នៅឆ្ងាយ​​​ពិបាកនាំឧបករណ៍ស្ទួច​ចូល​ទៅដល់។ ​ប៉ុន្តែ​​អាជ្ញាធរ​ថា ​ពេលនេះកងកម្លាំងយោធា
កំពុងកាយដីចេញពីមាត់រណ្តៅភក់ដើម្បីឲ្យដំរីឡើងចេញពីរណ្តៅដែលមានជំរៅប្រហែល៥ម៉ែត្រ
នោះ។
នៅពេលនេះសត្វដំរីទាំងនោះ មិនទាន់ដឹងថាត្រូវបានជួយសង្គ្រោះរួចហើយ ឬយ៉ាងណានោះទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger